កាលពីម្សិលមិញក្លឹប Everton បានតែងតាំងលោក Marco Silva ដែលជាអតីតគ្រូរបស់ Watford ធ្វើជាអ្នកចាត់ការថ្មី ដើម្បីដឹកនាំនៅរដូវកាល២០១៨-១៩។
បុរសវ័យ៤០ឆ្នាំបានឲ្យដឹងថា៖ “ខ្ញុំរំភើប ហើយខ្ញុំពិតជារីករាយណាស់នឹងទទួលយកការប្រកួតប្រជែងក្នុងនាមជាគ្រូថ្មីរបស់ Everton”។
Everton មិនមានអ្នកចាត់ការគ្រប់គ្រង ចាប់តាំងពីក្លឹបបណ្ដេញលោក Sam Allardyce កាលពីដើមខែនេះ បន្ទាប់ពីចំណាយពេលជិត៦ខែនៅកីឡដ្ឋាន Goodison Park។ តាមការឲ្យដឹងពី Sky Sports បុរសសញ្ជាតិព័រទុយហ្គាល់ទទួលបានកុងត្រា៣ឆ្នាំនៅ Everton ហើយនេះក៏ជាក្លឹបនៅអង់គ្លេសទី៣ ដែលលោកធ្លាប់ដឹកនាំផងដែរ បន្ទាប់ពី Hull City និង Watford។