ការប្រកួតក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះក្នុងពូល F ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមម្ចាស់ផ្ទះបឹងកេតអេហ្វស៊ីបានយកឈ្នះក្រុមសិង្ហបុរី Home United ដោយលទ្ធផល៣ទល់២។
បីគ្រាប់របស់បឹងកេតរកបានដោយកីឡាករ Maycon Silva ២គ្រាប់នាទី១១និងនាទី៤១ និង Gbenga នាទី១៣។ លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត៩០នាទីតែម្ដង។ បឹងកេតទទួលបានបីពិន្ទុដំបូងក្រោយឆ្លងកាត់៣ប្រកួត ចាញ់២ប្រកួតនិងឈ្នះមួយប្រកួត៕