ក្រុម Manchester United បានធ្វើការវាយបកយ៉ាងសាហាវទៅលើក្រុម Crystal Palace ដោយលទ្ធផល២ទល់៣ក្នុងការប្រកួតពាន Premier League សប្ដាហ៍ទី២៩កាលពីយប់មិញ។
ក្រុមម្ចាស់ផ្ទះ Crystal បានធ្វើការនាំមុខមុននៅនាទី១១ដោយកីឡាករ Andros Townsend លទ្ធផលនេះបន្តចប់វគ្គទី១ចូលវគ្គទី២ក្រុម Crystal បានធ្វើការនាំមុខមួយគ្រាប់ទៀតដោយកីឡាករ Partick van Aanholt។ប៉ុន្តែនាទី៥៥ខ្សែការពារ Chris Smalling ក្រោយទទួលបានបាល់ពី Antonio Valencia។
នាទី៧៦ Rumelu Lukaku តាមបានស្មើវិញធ្វើឲ្យក្រុមលោក Jose Mourinho ធូរទ្រូងបន្តិច។ប៉ុន្តែចុងម៉ោងទៅហើយ ភាពធូរទ្រូងបានក្លាយជារឿងសប្បាយក្រោយខ្សែបម្រើ Nemanja Matic រកបានគ្រាប់បាល់ទី៣ ដែលជាគ្រាប់បាល់ជ័យជម្នះហើយវាក៏ជាគ្រាប់បាល់ដំបូងរបស់គាត់ដែរ។
ទីបំផុត Man Utd យកបានបីពិន្ទុទាំងព្រលឹងចុងសក់ហើយឡើងមកឈរលេខ២ក្នុងតារាងលីកដដែល ដោយមាន៦២ពិន្ទុលើសក្រុមលេខ៣ Liverpool ២ពិន្ទុ៕
[youtube id=”o-sc5STvS6A”]