ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានចាប់ផ្ដើមហ្វឹកហាត់បានចំនួន១ថ្ងៃហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់ KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ាចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។
ការហ្វឹកហាត់របស់ក្រុមទាំងមូលគឺស្ថិតនៅក្រោមការដឹកនាំពីសំណាក់ លោក Leonardo Vitorino រួមទាំងក្រុមគ្រូជំនួយជាច្រើនរូបទៀត។
កម្មវិធីហ្វឹកហាត់ទាំងស្រុង និងកម្មវិធីប្រកួត:
កាលពីថ្ងៃទី១៨ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាកចំនួន២៣រូប មកពីក្លិបដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះថា KBZ Bank Cup 2017 ដោយមានប្រទេសចំនួន៤ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, ក្រុមបាល់ទាត់ Japan Universiad, ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា និងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ កោះហុងកុង ដែលគ្រោងនឹងចាប់ផ្ដើមពីពីថ្ងៃទី ២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៧។
បញ្ជាក់ការហ្វឹកហាត់នៅម៉ោង៣រសៀលថ្ងៃសៅរ៍ នឹងត្រូវប្ដូរទៅហ្វឹកហាត់នៅម៉ោង៩ព្រឹកថ្ងៃដដែលវិញ៕
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា