Messi​ ទើប​បំបែក​កំណត់​ត្រា​ក្លាយ​ជា​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​នៅ La Liga ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៣៦​ក្រុម​ គឺ​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga។

Girona​ គឺ​ជា​ជន​រងគ្រោះ​ទី​៣៦ ​ក្រោម​ថ្វី​ជើង​របស់​កីឡាករ​មាឌ​តូច​ ពូកែ​​ញាក់​បាល់​រូប​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​រយៈពេល​ជាង​១៤​ឆ្នាំ​ មក​នេះ​ មាន​ក្លឹប ​៣​ ដែល​ Messi ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​ បំប៉ោង​សំណាញ់​ទី​របស់​ពួក​គេ​បាន​នៅ​ឡើយ។

ក្លឹប​ទាំង​បី​នោះ​រួម​មាន ​Xerez, Real Macia, និង​ Cadiz។ Xerez – Messi ធ្លាប់​លេង​ជាមួយ​បាន​២​ដង​ កាល​ពី​រដូវ​កាល​២០១០ ​តែ​មិន​បាន​ទាត់​បញ្ចូល​ទី​ក្រុម​មួយ​នេះ​ឡើយ​។​ ចាប់​តាំង​ពីពេល​នោះ​ក្រុម​មួយ​នេះ​ បាន​ធ្លាក់​ដល់​កម្រិត​ Tercera Division​ដែល​ជា​លីក​​លំដាប់​ទី​៤​របស់​អេស្ប៉ាញ។

ចំណែក Real Mucia- Messi  ធ្លាប់​លេង​​បាន​ម្ដង​កាល​ពី​ឆ្នាំ​២០០៨​ ដោយ​កាល​នោះ ​Barcelona ​យក​ឈ្នះ​ដោយ​លទ្ធផល​៥​ទល់​៣​ តែ ​Messi​ អត់​មាន​គ្រាប់​បាល់​ទេ​។ ចំណែក​ក្លឹប​ទី​៣​ Cadiz ។​ Messi លេង​ប៉ះ​ក្រុម​មួយ​នេះ​​បាន​ម្ដង​កាល​ពី​ឆ្នាំ​២០០៥ ​ប៉ុន្ដែ​ប្រកួត​ចប់​ទៅ​ដោយ​លទ្ធផល​ សូន្យ​ស្មើ​៕

Besoccer