អ្នកគាំទ្រក្រុមតោខៀវ Chelsea ជាច្រើនមានការខកចិត្តជាខ្លាំងទៅនិងអាជ្ញាកណ្ដាលខ្សែបន្ទាត់ ដែលបានលើកទង់Offsideនៅពេលដែល Alvaro Morata បានស៊ុតគ្រាប់បាល់ទី២ តាមស្មើក្រុម Man Utd។
ការប្រកួតកាលពីយប់មិញ ក្រុមភ្ញៀវ Chelseaបានបើកការនាំមុខមុនដោយថ្វីជើងរបស់ Willian នៅនាទី៣២ តែត្រូវបានRomelu Lukaku តាមស្មើមកវិញនៅប៉ុន្មាននាទីបន្ទាប់។ ចូលដល់វគ្គទី២ Chelsea បានព្យាយាមសម្រុកបន្តទៀតតែមិនអាចបំបែកក្បួនឡានក្រុងរបស់លោក Mourinho បាន។
កីឡាករដែលតែងតែនាំសំណាងដល់បិសាចក្រហមគឺ Jesse Lingard បានស្វែងរកគ្រាប់ជ័យជម្នះនៅនាទី៧៥ គឺក្រោយប្ដូរចូលតែប្រហែល១០នាទីប៉ុណ្ណោះ។ ក្ដីសង្ឃឹមតាមស្មើរបស់ក្រុមលោកConte ត្រូវបានរលាយដូចអំបិលត្រូវទឹក ក្រោយពីអាជ្ញាកណ្ដាលបានលើកទង់ Offside ពេល Morata ស៊ុតចូលនៅនាទី៨៦។
ទោះជាយ៉ាងណាក៏ដោយ អ្នកទស្សនាការប្រកួតបានមើលឃើញថា Morata ស្ថិតក្នុងជំហរ Onside មិនមែន Offside ទេ ដូច្នេះការចាប់នេះពិតជាខុស។ អ្នកគាំទ្រ Chelsea គិតថា ក្រុមរបស់ខ្លួនត្រូវបានគេប្លន់យកពិន្ទុស្រស់ៗហើយបានទាមទារឲ្យមានការដាក់អាជ្ញាកណ្ដាលជំនួយ VAR សម្រាប់កាត់ក្ដីនៅប្រកួតក្រោយៗ៕
Metro.co.uk