ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ បានបង្ហាញទម្រង់យ៉ាងល្អ គួរអោយភ្ញាក់ផ្អើល ពេលប៉ះ Barcelona កាលពីថ្ងៃអង្គារកន្លងទៅដោយស៊ុតបញ្ចូលទីបាន១គ្រាប់និង ស៊ុតបុកបង្គោលទី២ដង តែមិនអាចជួយអោយ Chelsea ទទួលបានជ័យជម្នះនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សាមីខ្លួននៅតែមានក្ដីសង្ឃឹមក្នុងការប្រកួតជើងទី២នឹងព្យាយាមស៊ុតទម្លាក់ក្រុម Barcelona ឲ្យបាន។Chelsea នៅសល់តែពាន Champion Leage និង FA Cup ប៉ុណ្ណោះដែលនៅមានសង្ឃឹមតាមដណ្ដើម ខណៈក្នុងលីកPremier League ត្រូវបានក្រុមមេឃខៀវ Manchester Cityកក់ពានយកទៅបាត់ហើយ។
ការប្រកួតនៅទឹកដី Camp Nouនាខែក្រោយនេះនឹងក្លាយជាការប្រកួតដ៏សំខាន់បំផុតមួយ ដើម្បីកំណត់វាសនារបស់Chelsea ក្នុងរដូវកាលនេះ ព្រោះជាពានចុងក្រោយដែលនៅសេសសល់។ តាំងពីដើមរដូវកាលមក លោកConte មិនសូវទុកចិត្តលើ Willian ប៉ុន្មានទេ និងបានដាក់គេឲ្យអង្គុយកៅអីបម្រុងជាច្រើនដង ដោយលោកពេញចិត្ត និងខ្សែប្រយុទ្ធវ័យក្មេង Alvaro Morataជាង។ តែសំណាងមិនល្អMorata បានធ្លាក់ទម្រង់លេងនិងមានរបួសញាំញីជាប្រចាំ ជាឱកាសដែល Willian អាចបញ្ចេញសមត្ថភាពនៅលើទីលានបាន។
Willian នឹងក្លាយជាខ្សែប្រយុទ្ធសំខាន់ជាងគេនៅក្នុងការប្រកួតធំៗបីខាងមុខ ដែល Chelsea ត្រូវប៉ះជាមួយ Man U, Man City ក្នុងលីគ និង Barcelonaនៅទឹកដី Camp Nou។Willian បាននិយាយថា៖”
” ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ និងស៊ុតបញ្ចូលទី។ ខ្ញុំគិតថា គ្រាប់បាល់ hat-trickជិតនឹងកើតឡើងហើយ។ ខ្ញុំប៊ិះតែនិងស៊ុតបានhat-trickទៅលើក្រុម Hull City(ក្នុងពានFA Cup) និង Barcelonaកាលពីថ្ងៃអង្គារកន្លងទៅ។ ប្រហែលមកពីយើងពុំមានសំណាងគ្រប់គ្រាន់”៕
Source: Mirror.uk