ខ្សែការពារស្លាបឡើងជើងខ្លាំងរបស់ព័រទុយហ្គាល់ Raphael Guerreiro អាចនឹងខកខានក្នុងការជួយក្លឹបលេងក្នុងពាន FIFA Confederation Cup និងលីកដើមរដូវកាលក្រោយ បន្ទាប់ពីរងរបួសប្រហែលជាបាក់ជើងក្នុងការប្រកួតយប់មិញ។
ពេលនេះក្រុមជម្រើសជាតិទាំងមូល កំពុងព្រួយបារម្ភថាអាចនឹងបាក់ជើង ពេលប៉ះទង្គិច ក្នុងការប្រកួតយប់មិញដែលក្រុមព័រទុយហ្គាល់ ឈ្នះម្ចាស់ផ្ទះរុស្សី១ទល់០។ Guerreiroបានសែងចេញពីទីលាននៅនាទី៦៦បន្ទាប់ពីក្រុមរបស់ខ្លួននាំមុខមួយគ្រាប់មុន។
ហើយពេលនេះលោក Fernando Santos កំពុងព្រួយបារម្ភថា Super Star របស់ Borussia Dortmund ដែលទើបលើកបាល់ឲ្យ Ronaldo ប្រើក្បាលសម្រេចទីត្រូវរបួសធ្ងន់ធ្ងរ។ ” Raphael បញ្ជូនទៅមន្ទីរពេទ្យ ពួកយើងគិតថាគាត់អាចនឹងបាក់ជើង។ នេះគឺជាស្ថានភាពដ៏អាក្រក់សម្រាប់ព័រទុយហ្គាល់។ គាត់ជាកីឡាករដ៏អស្ចារ្យហើយគាត់លេងបានល្អ។ គាត់ជាកីឡាករមានគុណភាពខ្ពស់ ហើយនេះប្រហែលជាត្រូវខកខានក្នុងពេលចាប់ផ្ដើមរដូវកាលក្រោយហើយ”។
Raphael Guerreiro មានវ័យ២៣ឆ្នាំគឺជាផ្នែកមួយជួយជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពាន Euro 2016 ហើយរូបគេបានចាកចេញពីក្លឹបបារាំង Lorient ក្នុងតម្លៃ១២លានផោនទៅលេងនៅ Dortmund ក្នុងរដូវកាល២០១៦/២០១៧៕