ខ្សែបម្រើ Toni Kroos នឹងត្រូវប្រឈមមុខនឹងនៅក្រៅទីលាន បន្ទាប់ពីក្លឹបចេញសេចក្ដីប្រកាសនៅថ្ងៃសុក្រថា គាត់រងរបួសជង្គង់។
“ បន្ទាប់ពីការធ្វើតេស្តនៅលើជង្គង់របស់ Toni Kroos គាត់ត្រូវបានវិនិច្ឆ័យរកឃើញថារលាត់សរសៃសន្លាក់ជង្គង់ ផ្នែកខាងឆ្វេង នៃជើងឆ្វេងរបស់គាត់។ ដំណឹងនៃការជាសះស្បើយរបស់គាត់ មិនអាចនិយាយបាននៅឡើយទេ” Real Madrid បានសរសេរក្នុងវេបសាយផ្លូវការរបស់ខ្លួន។
ខណៈពេលដែកស្ដេចស មិនបានបញ្ជាក់ពីកាលបរិច្ឆេទថាតើពេលណាកីឡាករអាល្លឺម៉ង់វ័យ២៨ឆ្នាំបានត្រឡប់មកវិញនោះទេ តែគេសង្ឃឹមថា Kroos នឹងអាចជាទាន់ការប្រកួតក្នុង Champions League ជើងទី២ជាមួយ PSG នៅថ្ងៃទី៦មីនា។ Toni លេងពេញ៩០នាទីក្នុងការប្រកួតដែល Real ឈ្នះ PSG ៣ទល់១ កាលពីថ្ងៃពុធ ខណៈខ្សែបម្រើរូបនេះ បង្ហាញទម្រង់លេងបានផងនោះ។ កាសែតអេស្ប៉ាញមួយចំនួនបាននិយាយរបួសជង្គង់របស់គាត់ កើតឡើងពេលគាត់ព្យាយាមប្រជែងយកបាល់ជាមួយខ្សែប្រយុទ្ធ Kylian Mbappe ។
គាត់នឹងខកខានបានលេងទល់នឹង Betis ក្នុងពាន La liga ប៉ុន្តែខ្សែបម្រើលេងបានច្រើនដំណែងសញ្ជាតិក្រូអាត Mateo Kovasic នឹងជំនួសដំណែងនៅសល់របស់ Kroos៕