Real Madrid បានត្រៀមខ្លួនរួចហើយក្នុងការលក់កំពូល Superstar របស់ខ្លួន៤រូបពេលចប់រដូវកាលនេះ ដើម្បីយកលុយបង្គ្រប់ទិញយកខ្សែប្រយុទ្ធ Neymar ពី PSG នេះបើតាមប្រភព Metro។
ប្រព័ន្ធគ្រប់គ្រងកីឡាករ Galaticos របស់ Real Madrid ក្នុងរដូវកាលនេះហាក់មានភាពរប៉ាត់រប៉ាយ ដោយក្លឹបឈរលេខ៤ក្នុងតារាង La Liga ហើយចប់រដូវកាលនេះស្ដេចស នឹងធ្វើការកែប្រែដ៏ធំមួយ។ កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធ Paris Saint-Germain គឺជាអាទិភាពរបស់ Real Madrid ប៉ុន្តែប្រធានក្លឹបខ្លាចថា ក្លឹបមិនមានលុយគ្រប់គ្រាន់ក្នុងនាំយក Neymar ហើយទិញកីឡាករថ្មីៗមួយចំនួនទៀត។ តែបើតាមប្រភព Independent, កីឡាករជួរមុខ៤រូបនឹងត្រូវអនុញ្ញាតឲ្យចាកចេញពេលចប់រដូវកាលនេះ។
Cristiano Ronaldo ត្រូវបានគេគិតថានឹងនៅទំនេរដែលក្លឹបធំៗមួយចំនួនអាចទិញបានឬក៏អាច ដោះដូរជាមួយកីឡាករល្បីៗស្រាប់ ខណៈដែលគោលដៅរយៈពេលយូររបស់ Man Utd, Gareth Bale ក៏ត្រូវដាក់លក់លើទីផ្សារផងដែរ។ ទោះបីជាមិនស្រកស្រុតទម្រង់លេង Luka Modric អាចចាកចេញ ខណៈដែលកីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ គឺជាក្បាលម៉ាស៊ីនរបស់ Real Madrid ក៏ដោយ។ សម្រាប់អតីតខ្សែបម្រើ Totenham ក្លឹបនៅ Premier League ព្រមទទួលដោយដៃពីរ។
Karim Benzema ដែលមានទំនាក់ទំនងយ៉ាងយូរជាមួយនឹងផ្ទេរទៅលេងនៅ Arsernal ក៏ត្រូវអនុញ្ញាតឲ្យចេញពីកីឡដ្ឋានBernabeu ដែរស្របពេលដែលក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ រីករាយនឹងឲ្យកីឡាករទាំងបួននាក់នេះចាកចេញ។
ខណៈដែលការចរចាជាមួយអ្នកចាំទី Thibaut Courtois របស់ Chelsea កំពុងដំណើរការ Madrid ប្រហែលជាផ្ដល់ឱកាសឲ្យ អ្នកចាំទីសញ្ជាតិកូស្តារីកា Keylor Navas ចាកចេញពីក្លឹបផងដែរ៕