ទើបរយៈពេលជាងមួយខែសោះដែលCoutinho ចាកចេញពី Liverpool ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃ១៤២លានផោនហើយក្នុងឆ្នាំនេះផងដែរ រូបគេនឹងត្រឡប់ទៅកីឡដ្ឋាន Anfield វិញហើយ។
ការត្រឡប់មកវិញនេះ មិនមែនលេងឲ្យក្រុម Liverpool នោះទេ តែជាការលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងកីឡដ្ឋានរបស់ក្លឹប Liverpool ដោយពួកគេត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលក្ខណៈមិត្តភាពមុនលេង World Cup។
គម្រោងនៃការប្រកួតមិត្តភាពនេះ ក៏នឹងត្រូវយកកីឡដ្ឋាន Emirates របស់ Arsenal និងStamford Bridge របស់ Chelseaសម្រាប់ការប្រកួតនេះផងដែរ ប៉ុន្តែម្ចាស់កីឡដ្ឋានមិនទាន់ផ្ដល់ដំណឹង។
ក្នុងការប្រកួតនេះ Coutinho ដែលដំណាងឲ្យប្រេស៊ីលនឹងត្រូវលេងទល់នឹងអតីតមិត្តរួមក្រុម Dejan Lovren លេងឲ្យក្រូអាស៊ី ខណៈពួកគេទាំងពីរត្រូវកម្ដៅសាច់ដុំក្នុងជម្រើសជាតិមុនការប្រកួត World Cup៕