អតីតខ្សែបម្រើក្លឹប Real Madrid លោក Guti ចង់ឃើញខ្សែប្រយុទ្ធ Neymar លេងជាមួយ Cristiano Ronaldo ក្នុងតំបន់ប្រយុទ្ធជាមួយគ្នា នៅក្លឹបម្ចាស់ជើងឯក Champions League ២០១៧។
Neymar បានចាកចេញពី Barcelona ក្នុងតម្លៃ២២២លានអឺរ៉ូបំបែកកំណត់ត្រាថ្លៃជាងគេ ទៅលេងនៅប្រទេសបារាំងដោយចូលរួមជាមួយ Paris Saint-Germainប៉ុន្តែយ៉ាងប្រធានក្រុមប្រេស៊ីលរូបនេះមានទំនាក់ទំនងជាមួយនឹង Real Madrid រួចទៅហើយ។
បែបណាក្ដី!បន្ទាប់ពីចំណាយពេល៩ឆ្នាំនៅកីឡដ្ឋានSantiago Bernabeu, Ronaldo ត្រូវបានគេគិតថា អាចនឹងចាកចេញនៅថ្ងៃណាមួយ។ ប៉ុន្តែ Guti ដែលសព្វថ្ងៃកំពុងបង្វឹកឈុតយុវជនរបស់ Real មិនច្បាស់ទេថាតើ Neymar នឹងមកជំនួសRonaldoនៅថ្ងៃណាមួយ ប៉ុន្តែគំនិតគាត់វិញចង់ឃើញខ្សែប្រយុទ្ធទាំងពីរលេងជាមួយគ្នាក្នុងក្រុមតែមួយ។
“ Neymar គឺជាកីឡាករមិនដូចគេផ្សេងនោះទេ។ គាត់ស្ថិតក្នុងចំណោមកីឡាករល្អបំផុតទាំងបីក្នុងពិភពលោក។ អ្វីដែលយើងចង់ឃើញគឺភាពល្អបំផុតក្នុងពិភពលោក” អតីតកីឡាករធ្លាប់ជួយ Real Madrid ធ្លាប់ជួយក្លឹបឈ្នះ Champions League ៣សម័យកាលបាននិយាយក្នុងកាសែត MARCA។
“ប្រសិនបើ Ronaldo មិននៅ Real Madrid ទេអ្នកត្រូវតែគិតអំពីវាប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺឃើញ Neymar លេងជាមួយRonaldo ក្នុងឈុតពណ៌សរបស់ក្លឹប”។
Neymar រកបាន២៨គ្រាប់ហើយក្នុងចំណោម២៧ប្រកួតរដូវកាលនេះហើយក្រុម PSG របស់គេ នឹងធ្វើដំណើរមកកីឡដ្ឋានBernabeu ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១ពាន Champions League នៅថ្ងៃស្អែកនេះ៕