កីឡាករ​របស់​ Manchester City ទាំង​អស់​សរុប​តម្លៃ​ខ្លួន​ចូល​គ្នា​ បាន​ក្លាយ​ជា​ក្រុម​មាន​កីឡាករ​ថ្ងៃ​ជាង​គេ​ទាំង​អស់ ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ទាត់ ​បន្ទាប់​ពី​ចំណាយ​លុយ​គ្រាក់ៗ​៨៧៨​លាន​អឺរ៉ូ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​។ នេះ​បើ​តាម​ប្រភព​សិក្សា​ស្រាវជ្រាវ​មួយ​ពី​ CIES Football Observatory។

ប្រភព​ខាង​លើ​បាន​បង្ហាញ​ថា​ក្រុម​លោក ​Pep Guardiola ដែល​ឈរ​កំពូល​តារាង ​Premier League បាន​ចំណាយ​​លុយ​ច្រើន​ជាង​ក្លឹប​ណា​ៗ​ទាំង​អស់​ក្នុង​លីក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប ​​ហើយ​ក្លឹប​មួយ​នេះ​បាន​បញ្ចូល​ខ្សែ​ការពារ​ Aymeric Laporte ក្នុង​បញ្ជី​កីឡាករ​ចុង​ក្រោយ​ដែល​តម្លៃ​ខ្លួន​កីឡាករ​បារាំង​រូប​នេះ ​មាន​ដល់​ទៅ​៦៥​លាន​អឺរ៉ូ​ហើយ​រូប​គេ​ហ្នឹង​ក៏​បាន​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​ជាង​គេ​រួច​ទៅ​ហើយ​ដែរ។

ក្លឹប​ដែល​ចំណាយ​លុយ​ច្រើន​បន្ទាប់​គឺ​ Paris Saint-Germain ៨០៥លាន​អឺរ៉ូ​ដែល​លុយ​នេះ​ចំណាយ​ច្រើន ​ជាង​គេ​ការ​ទិញ​យក​Neymar ពី​ Barca ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​ទៅ​ទៀត។ ​Man Utd នៅ​លេខ​៣​ចំណាយ​អស់​៧៤៧​លាន​អឺរ៉ូ​ Barcelona (៧២៥លាន​អឺរ៉ូ) Chelsea (៥៩២​លាន​អឺរ៉ូ)និង​ Real Madrid (៤៩៧លាន​អឺរ៉ូ)។

បើ​និយាយ​ពី​ការ​ចំណាយ​គិត​ជា​មធ្យម​ក្នុង​ក្រប​ខណ្ឌ​ទាំង​៥​នៅ​អឺរ៉ុប​គឺ​ Premier League (២៩១លាន​អឺរ៉ូ) La liga (១៣១លាន​អឺរ៉ូ) Serie A (១២៤លាន​អឺរ៉ូ) និង​ Bundesliga (១១៣លាន​អឺរ៉ូ)ខណៈ ​Ligue 1 (៩៧​លាន​អឺរ៉ូ)។

មិន​ចង់​បូរបាច់​ច្រើន​មើល​តារាង​ខាង​ក្រោម​តែ​ម្ដង​ទៅ៖