អតីតគ្រូបង្វឹកក្លឹប Shakhtar Donetsk លោក Mircea Lucescu បានបញ្ជាក់ថាខ្សែបម្រើ Fred បានបដិសេធសំណើ Man Utd ហើយប្ដូរទិសដៅទៅលេងនៅ Manchester City វិញ។
តម្លៃខ្លួនកីឡាករម្នាក់នេះត្រូវបានគេសន្និដ្ឋានថា៥០លានផោនខណៈដែលកីឡាករវ័យ២៤ឆ្នាំហៀបនឹងរកឃើញអនាគតរបស់ខ្លួននៅកីឡដ្ឋាន Etuhad។
យកកីឡាករវ័យក្មេងម្នាក់នេះមកជំនួស Fernandinho គឺពិតជាអាចទទួលយកបាន ខណៈដែលសាមីខ្លួនកីឡាករចង់ជោគជ័យដូចសិស្សច្បងដែលកំពុងក្លាយជាតួសំខាន់នៅ City ចាប់តាំងពីផ្ទេរមកលេងក្នុងតម្លៃ៣៤លានផោន កាលពីឆ្នាំ២០១៣។
ចំណែកក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester ក៏ត្រូវបានគេដឹងថាចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ ស្របពេលលោក Pep Guardiola ចង់បានខ្សែបម្រើម្នាក់ទៀតមកជំនួសកីឡាករចាស់ដែលកំពុងតែនឿយហត់ នឹងកាលវិភាគលេងរបស់លីកអង់គ្លេស៕