អតីតខ្សែការពារកណ្ដាលរបស់ក្លឹបណាហ្គាវើលកីឡាករ Kento Fujihara ពេលនេះ បានចាកចេញពីក្លឹបហើយដោយទៅចុះកុងត្រាជាមួយក្លឹបទើបឡើងមកលេងលីកកំពូលសូលទីឡូអង្គរ។
អតីតខ្សែការពារធ្លាប់លេងឲ្យក្លឹប Albirex Niigata FC Singapore បាន៩៨ប្រកួតរូបនេះ រកបាន១គ្រាប់ឲ្យណាហ្គាវើលក្រោយបង្ហាញខ្លួនបាន២១ប្រកួតក្នុងនាមជាខ្សែការពារ។
ក្រៅនេះរូបគេក៏អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនវ័យក្រោម១៩ឆ្នាំផងដែរ។សូមបញ្ជាក់ផងដែរថា គឺជាកីឡាករជប៉ុនទី៣ដែលចុះកុងត្រាលេងឲ្យក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ៕