ក្រុមកីឡាជិះសេះកម្ពុជាប្រកួតលើវិញ្ញាសា Endurance បានបញ្ជប់ជាស្ថាពរហើយកាល ដោយដណ្តើមបានមេដាយ សំរឹទ្ធ ១គ្រឿងមកជួនប្រទេសជាតិ បន្ទាប់ពីឆ្លងការឧបស័គ្គទាំងលំបាក ខណៈដែលសេះនោះមានបញ្ហាឈឺជើង និងនៅស្ទើជាងសេះមេដាយប្រាក់ថៃ និងមេដាយមាស ម្ចាស់ផ្ទះម៉ាឡេស៊ី នៅស៊ីហ្គេមលើកទី២៩ ប្រទេសម៉ាឡេស៊ី។
កីឡាករជិះសេះ ស៊ីម ណារិទ្ធ បានប្រាប់ Anachakkiela ក្រោយបញ្ចប់ពីធិបំពាក់មេដាយកាលថ្ងៃទី២០ ខែសីហា ម្សិលមិញថា ក្រុមកីឡាជិះសេះបានខិតខំអស់សមត្ថភាព និងឆ្លងកាត់ឧបស័គ្គជាច្រើន ជាពិសេសសេះរបស់កីឡាករកម្ពុជាយើងជិះមានបញ្ហាឈឺច្រើន ប៉ុន្តែធ្វើពួកយើងធ្វើប្រឹងប្រែងអស់ពីសមត្ថភាពអស់ហើយ ដើម្បីសម្រេចឲ្យដល់គោលដៅស្វែងរកលទ្ធផលល្អមកជួនជាតិ។ កីឡាកររូបនេះបន្ថែមថា បើទោះជាសេះរបស់ក្រុមកីឡាករយើងជិះក្នុងចំណោមប្រទេសទាំង៥ នៅស្ទើជាងសេះគេក៏ពិតមែន ប៉ុន្តែកីឡាករយើងមានសមត្ថភាពល្អជាងពួកគេ ទើបអាចណ្តើមបាយមដាយសំរឹទ្ធ មកជួនជាតិនាពេលនេះ។
សម្រាប់ក្រុមកីឡាករកម្ពុជាដែលដណ្តើមមេដាយសំរឹទ្ធពីការប្រកួតថ្នាក់តំបន់អាស៊ននេះ រួមមាន លី សុវណ្ណចាន់ដារ៉ា,ហួយ សុផារិទ្ធិ, លន់ សុភក្ត្រា, មឿង សុជា, ផៃ វិសាល និងកីឡាករ ស៊ីម ណារិទ្ធិ។
សូមបញ្ជាក់ថា វិញ្ញាសាជិះសេះ Endurance នេះគឺជាប្រភេទវិញ្ញាសាថ្មី ដែលសហព័ន្ធកីឡាជិះសេះកម្ពុជា បញ្ជួនកីឡាករចូលរួមលើលដំបូង ក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧នេះ ខណៈពីលើកន្លងប្រភេទកីឡាជិះសេះមិនធ្លាប់ចូលរួមប្រកួតវិញ្ញាសានេះឡើយ។
គិតត្រឹមថ្ងៃទី០៧ នៃការប្រកួត ស៊ីហ្គេមលើកទី២៩ប្រទេសម៉ាឡេស៊ីនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៣គ្រឿងហើយ ដែលសុទ្ធសឹងជាមេដាយសំរឹទ្ធ ពលមេដាយសំរឹទ្ធ ២គ្រឿងផ្សេងទៀត គឺដណ្ដើមបានដោយក្រុមកីឡាសីឈីនឡូនកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ ។ បើទោះជាយ៉ាងណាកម្ពុជា នៅសស់ប្រភេទកីឡាមានសក្ដានុពលជាច្រើនទៀត កំពុងធ្វើការប្រកួត និងមិនទាន់បានប្រកួត៕