Casemiro បាន​ក្លាយ​ជា​កីឡាករ​ Real Madrid ដែល​ Zinedine Zidane ប្រើ​ប្រាស់​ច្រើន​ជាង​គេ​បំផុត​ នេះ​បើ​តាម​ការ​កត់​ត្រា​របស់​វេបសាយ​ប្រមូល​ស្ថិតិ​បាល់​ទាត់ ​Opta។

វា​ច្បាស់​ណាស់​សម្រាប់​ Zidane ​ពេល​ដែល​គាត់​មក​ដឹកនាំ​ហើយ​រើស​កីឡាករ​ពេញ​ចិត្ត។ Casemiro ក៏​ស្ថិត​ក្នុង​នោះ ​ខណៈ​ដែរ​ហើយ​កីឡាករ​ប្រេស៊ីល​ ទួល​បាន​ការ​រិះគន់​យ៉ាង​ច្រើន​កាល​ពី​២​ឆ្នាំ​មុន ហើយ​ពេល​នេះ​ Real Madrid មិន​អាច​អត់​គាត់​បាន​ទេ។

យ៉ាង​ហោច​ណាស់​នេះ​ក៏​ជា​ការ​កត់​ត្រា​ទុក​មួយ​ដែរ។ តាម​ប្រភព​ខាង​លើ​ ខ្សែ​បម្រើ​ប្រេស៊ីល​លេង​បាន​ច្រើន​នាទី​ជាង​គេ​ទាំង​អស់​ឲ្យ ​Real Madrid រដូវ​កាល​នេះ​គឺ​ ២៤១៣​នាទី។​ ចំណែក​កីឡាករ​ដែល​ឈរ​ពី​ក្រោយ​គឺ​ខ្សែ​ការពារ​កណ្ដាល​ Nacho ។

​ខ្សែ​ការពារ​រូប​នេះ ​ទទួល​បាន​ពេល​វេលា​លេង​គ្រប់​គ្រាន់​ បំផុត​ទោះ​បី​ជា​ពេល​ខ្លះ​មិន​សូវ​ល្អ​ហើយ​ខ្លះ​ទៀត​ល្អ​ខ្លាំង​ក៏​ដោយ។ កីឡាករ​កើ​ចេញ​ពី​ថ្នាល​យុវជន​រូប​នេះ លេង​បាន​២៣៥០​នាទី​ក្នុង​រដូវ​កាល​នេះ។​បន្ទាប់​មក​គឺ ​Toni Kroos ដែល​លេង​បាន​២២៩០​នាទី។ ជា​ធម្មតា​អ្នក​ចាំ​ទី​តែង​តែង​ឈរ​កំពូល​តារាង​លេង​បាន​ច្រើន​នាទី​ជាង​គេ​ប៉ុន្តែ​របួស​របស់ ​Keylor Navas បាន​ធ្វើ​ឲ្យ​រូប​កាត់​បន្ថយ​នាទី​ចូល​លេង​អស់​ច្រើន​ដែរ។

ចំណែក​ការ​ប្ដូរ​ចុះ​ប្ដូរ​ឡើង ​ចេញ​ពី​ការ​ពិន័យ​ និង​បម្រាម​ផង​នោះ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ Marcelo លេង​បាន​(២២៦៥នាទី)​និង Ronaldo (២២៥៤នាទី)