Alexandre Lacazette កំពុងស្ថិតក្នុងសម្ពាធដ៏ធ្ងន់មួយនៅArsenal ហើយរូបគេនឹងអាចត្រូវលក់ចេញពេលចប់រដូវកាលនេះ។ សម្ដីលោក Emmanuel Petit និយាយបែបអញ្ចឹង។
ក្រោយអន្ទងខ្សែប្រយុទ្ធបារាំងរូបនេះ ជាង៣ឆ្នាំ ទីបំផុតទទួលបានបុរសម្នាក់កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៤៦លានផោនក្រោយធ្វើកិច្ចព្រមព្រៀងជាមួយ Lyon។ ដើមរដូវកាលកីឡាករវ័យ២៦ឆ្នាំបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយរកបាន៨គ្រាប់គិតពីដើមរដូវកាលដល់ខែធ្នូ។
អញ្ចឹងក៏ដោយ! ពេលនេះសម្ពាធកាន់តែធ្ងន់ បានមកដល់ហើយក្រោយពេលក្លឹបបន្ថែមខ្សែប្រយុទ្ធកណ្ដាលមកម្នាក់ទៀតហើយទម្រង់លេងល្អផង។ កាំភ្លើងធំទិញ Pierre-Emerick Aubameyang ពីDortmund តម្លៃ៥៥លានផោន។ ដូច្នេះហើយអតីតខ្សែបម្រើក្រុមលោក Wenger, Petit ជឿថា កីឡាករបារាំងរូបនេះអាចនឹងផ្ទេរចេញពេលចប់រដូវកាលនេះដោយលោកបាននិយាយក្នុងកាសែត The Sun ថា៖
“ Lacazette កំពុងស្ថិតក្នុងសម្ពាធដ៏ធ្ងន់។ គាត់អាចនឹងប្រឈមចាកចេញពេលចប់រដូវកាលនេះ ។ការចុះកុងត្រាយក Aubameyang មានន័យថាភាពជឿជាក់របស់លោក Wenger ទៅលើ Lacazette បានបាត់បង់។ រយៈពេល៦ខែកន្លងមកនេះស្ថិតិរបស់គាត់ហាក់មិនល្អនោះទេ Aubu គឺជាបុរសពិតប្រាកដដែល Arsenal ត្រូវការបំផុត”៕