កាសែតស៊ីនហួររបស់ចិន បានផ្សាយកាលពីម្សិលមិញថា អាហ្សង់ទីន និងចិនអាចនឹងជួបគ្នាប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ World Cupក្នុងខែមេសា ឬក៏ឧសភាដើម្បីពង្រឹងសមត្ថភាពនិងមើលជើងកីឡាករ។
សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA)នឹងពិគ្រោះយោបល់ជាគ្រូបង្វឹកជម្រើសជាតិលោក Jorg Sampaoli មុនពេលបញ្ជាក់ជាផ្លូវការពីការប្រកួតនេះហើយទីកន្លែងប្រកួតប្រកួតប្រហែលជាធ្វើឡើងប្រទេសចិន។ ក្នុងមីនានេះក្រុមជើងឯករង World Cup 2014 ជាប់ដៃជាមួយក្រុមជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញហើយគ្រោងនឹងជួបចិនមួយទៀត បន្ទាប់មកធ្វើដំណើរទៅរុស្សីតែម្ដង។
សហព័ន្ធបាល់ទាត់របស់ប្រទេសខាងលើក៏បានជួបប្រជុំគ្នាពីការប្រកួតមិត្តភាពមួយទៀត ដោយរើសយកគូរប្រជែងពីតំបន់អាមេរិកខាងត្បូងដូចគ្នានៅកីឡដ្ឋាន Bombonera stadium ក្នុងទីក្រុង Buenos Aire ចុងខែឧសភា ស្របពេលគម្រោងពីមុនដែលត្រូវធ្វើឡើងនៅទីក្រុង Catalonia ក្នុងនៅថ្ងៃទី០មិថុនាត្រូវលុបចោល។
ក្រុមពពកសអាហ្សង់ទីន នឹងចាប់យុទ្ធនាការការប្រកួត២០១៨ World Cup បើកឆាកទល់នឹងអ៊ីស្លង់ក្នុងពូល D នៅថ្ងៃទី១៦មិថុនា៕