កាលពីម្សិលមិញ កែវ សុខផេងរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹប PKNP ឈ្នះ Negeri Sembilan ១ទល់០នៅនាទី៤៩ក្នុងវគ្គទី២។ទោះបីជាទើបលេងមួយប្រកួត និងរកបានត្រឹមមួយប្រកួតក្ដី គ្រាប់បាល់នេះបានបង្កើតជាកំណត់ត្រាមួយក្នុងលីកកំពូលម៉ាឡេស៊ី។
នេះមានន័យថា កែវ សុខផេង គឺជាកីឡាករកម្ពុជាដំបូងគេបំផុត ដែលរកបានគ្រាប់បាល់បានមុនគេបំផុតក្នុងប្រវត្តិសាស្ត្រលីកកំពូលម៉ាឡេស៊ី ក្នុងចំណោមកីឡាករកម្ពុជាទាំង៤នាក់ដែលផ្ទេរទៅលេងនៅប្រទេសមួយនេះ។ រូបគេក៏ជាកីឡាករកម្ពុជារកបានគ្រាប់បាល់មុនគេបំផុត ក្នុងលីកកំពូលម៉ាឡេស៊ីរដូវកាល២០១៨ក្នុងការប្រកួតបើកឆាក។
រូបគេចំណាយពេល៤៩នាទីក្នុងចំណោម៨៨នាទីដែលចូលលេងក្នុងការប្រកួតបើកឆាកលីកដើម្បីរកគ្រាប់បាល់។ ចំណែក ប្រាក់ មុន្នីឧត្តមដែលចូលលេងក្នុងការប្រកួតនេះបានលេងពេញ៩០នាទីតែម្ដងទោះបីជាមិនបានជួយក្រុមទទួលជ័យជម្នះ៕