ក្រុមបិសាចក្រហមបានបញ្ចេញបញ្ជីឈ្មោះកីឡាករថ្មីសម្រាប់ប្រកួតក្នុង Champions League វគ្គចាញ់ធ្លាក់ វគ្គឈ្នះឡើងហើយក្នុងបញ្ជីនេះក៏មានឈ្មោះ Alexis Sanchezដែរ។
កីឡាករវ័យ២៩ឆ្នាំបានផ្ទេរមកលេងនៅ Old Trafford ដោយមានដោះដូរទៅវិញទៅមកជាមួយ Henrikh Mkhitaryan ទៅArsenal វិញហើយSanchez ត្រូវមកជំនួសចន្លោះរបស់កីឡាករសញ្ជាតិអាមិននៀ។ ខ្សែប្រយុទ្ធឈីលីនឹងអាចបង្ហាញខ្លួនក្នុងពានទ្វីបអឺរ៉ុបឲ្យបិសាចក្រហមនៅទីក្រុង Seville នៅថ្ងៃទី២១កុម្ភៈពេលដែលក្រុមលោក Jose Mourinho នឹងទទួលក្រុម Sevilla នៃក្របខ័ណ្ឌ La Liga ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយ។
ខណៈពេលដែលការបញ្ចូលឈ្មោះ Sanchezទៅក្នុងបញ្ជីគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល Man Utd នៅតែបញ្ចូលឈ្មោះកីឡាករ២រូបទៅក្នុងបញ្ជីដែលបច្ចុប្បន្នមិននៅជាមួយក្លឹប។ Axel Tuanzebe បានទៅចូលរួមជាមួយ Aston Villa ខណៈរូបគេមិនទាន់បញ្ចូលឈ្មោះទៅក្នុងពាន Champions League នៅឡើយ ខណៈពេលដែល Demetri Mitchell ក៏មានឈ្មោះដែរ ទោះបីជាខ្ចីជើងលេងនៅក្លឹប Heart ក្នុងរយៈពេលខ្លី។ James Wilson ត្រូវដកចេញ បន្ទាប់ពីរូបគេទៅលេងខ្ចីជើងនៅក្លឹប Sheffield United។ ខាងក្រោមជាបញ្ជីឈ្មោះពេញ៖
Goalkeepers: David de Gea, Sergio Romero, Joel Pereira, Kieran O’Hara
Defenders: Victor Lindelof, Eric Bailly, Phil Jones, Marcos Rojo, Chris Smalling, Daley Blind, Luke Shaw, Antonio Valencia, Matteo Darmian, Axel Tuanzebe,
Midfielders: Paul Pogba, Juan Mata, Jesse Lingard, Michael Carrick, Ashley Young, Ander Herrera, Marouane Fellaini, Nemanja Matic, Demetri Mitchell, Scott McTominay
Forwards: Alexis Sanchez, Romelu Lukaku, Zlatan Ibrahimovic, Anthony Martial, Marcus Rashford