ក្រុមម្ចាស់ផ្ទះ Giresunspor ត្រូវបាន Fenerbahce នាំមុខ១ទល់០ក្នុងពានរង្វាន់ Turkish Cup ហើយនៅនាទី៥២ក្រុម Giresunspor មួយនេះទទួលបានគ្រាប់មិន័យ១១ម៉ែត្រ ប៉ុន្តែកីឡាករម្នាក់នេះបានធ្វើរឿងនឹកស្មានមិនដល់។
Dodo ខ្សែបម្រើរបស់ក្រុមម្ចាស់ផ្ទះជាអ្នកទទួលការទាត់បាល់ពិន័យនេះ។រូបគេបានរត់តិចៗសំដៅទៅទាត់បាល់បន្តិច វាជាសំណាងមិនល្អឬក៏ប្រើតិកនិកខ្លាំងពេកបានជាទាត់បាល់មួយគ្រាប់ពិបាកភ្នែកមើលយ៉ាងនេះ។
កីឡាករទាំងអស់លើទីលានសម្ដែងការហួសចិត្តខណៈអ្នកចាំទី Fenerbahce សើចដោយហួសចិត្ត។ វីដេអូខាងក្រោមអាចឲ្យប្រិយមិត្តកាត់សេចក្ដីដោយខ្លួនឯងបានថាគាត់ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រដ៏អន់រកលេខដាក់គ្មាន៖
[youtube id=”prAGYoaLZfo”]