ត្រឹមវ័យ២៩ឆ្នាំ, Angel di Maria កំពុងមានគម្រោងនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន ដោយបង្ហាញពីក្លឹបមួយដែលលោកនឹងដោះស្បែកជើងព្យួរចោលនៅទីនោះ។
អតីតខ្សែប្រយុទ្ធស្លាប Real Madrid និងManchester United ដែលចំណាយពេលក្នុងអាជីពបាល់ទាត់ភាគច្រើននៅអឺរ៉ុបនឹងត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ ហើយដោះស្បែកជើងបាល់ទាត់ទុកនៅទីនោះ។
“ គំនិតរបស់ខ្ញុំគឺចូលនិវត្តន៍នៅ Rosario Central”កីឡាករបាននិយាយក្នុងបទសម្ភាសន៍មួយរបស់វិទ្យុ Fox Sport Radio។ កីឡាកររបស់ PSG រូបនេះចង់បញ្ចប់អាជីពបាល់ទាត់ជាមួយក្លឹប ដែលរូបគេធ្លាប់លេងកាលវ័យក្រោម១៨ឆ្នាំ។ ខ្សែប្រយុទ្ធស្លាបរបស់អាហ្សង់ទីនបានបង្ហាញខ្លួនឲ្យ Rosario ៣៩ប្រកួតរកបាន៦គ្រាប់មុនពេល Benfica នាំយកមកលេងនៅអឺរ៉ុប។
Real Madrid, Manchester United និង Paris saint-Germain សុទ្ធតែជាក្លឹបដែលរូបគេបានលេង ប៉ុន្តែយ៉ាងណាក៏ដោយកីឡាករនៅតែអាចស៊ីញេកុងត្រាអាជីពជាមួយក្លឹបបាល់ទាត់ជាច្រើនទៀត មុនពេលត្រឡប់ទៅអាហ្សង់ទីនវិញ ដែលជាកន្លែងក្លឹប Rosario Central បើកទ្វាររង់ចាំដោយម្រាម១០៕