ប្រភពកាសែតអង់គ្លេស Metro បាននិយាយថាក្រុមហង្សក្រហម Liverpool បានយល់ព្រមកិច្ចព្រមព្រៀងមួយចំនួនជាមួយខ្សែបម្រើស្លាប Thomas Lemar របស់ Monaco ហើយ។
កីឡាករវ័យ២២ឆ្នាំក៏ស្ថិតក្នុងក្រសែភ្នែករបស់ក្រុមកាំភ្លើងធំ Arsenal ដែរកាលពីរដូវកាលមុនប៉ុន្តែក្លឹបម្ចាស់ជើងឯក Ligue 1 បដិសេធរាល់សំណើគ្រប់យ៉ាង។ ទាំងហង្សនិងកាំភ្លើងសុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ម្ដងទៀតក្នុងខែនេះ ប៉ុន្តែMonaco បានដាក់តម្លៃខ្លួនខ្សែបម្រើស្លាបជម្រើសជាតិបារាំងរូបនេះដល់ទៅ១០០លានអឺរ៉ូ ស្មើនឹង៨០លានផោនដល់នរណាដែលចង់បានយកទៅលេង។
ដោយឡែកប្រភព Yahoo Sport, Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយ Lemar ប៉ុន្តែក្លឹបអង់គ្លេសមួយនេះបដិសេធតម្លៃ១០០លានអឺរ៉ូរបស់ Monaco ដែលចង់បាន។ និយាយពីតម្លៃខ្លួនរបស់ Lemar ឡើងខ្លាំងជាងនេះ បើគាត់បង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងក្នុង World Cup បានល្អ។
ការអភិវឌ្ឍន៍ទម្រង់លេងរបស់ Lemar កំពុងមានបញ្ហាក្នុងរដូវកាលនេះ ដោយរូបគេរបួសស្មា។ លេងឲ្យ Manaco រដូវកាលនេះ បាន២៣ប្រកួតរូបគេរកបាន៣គ្រាប់និងបញ្ជូនបាល់បាន៥ដង៕