រឿង​រ៉ាវ Neymar នៅ ​PSG កាន់​តែ​កក្រើក​ខ្លាំង​ក្រោយ​ជួយ​ក្រុម ​PSG ឈ្នះ ​Dijon ៨​ទល់​០​កាល​ពី​ម្សិលមិញ ​ពិសេស​រឿង​ដណ្ដើម​បាល់​ទាត់​ពិន័យ​១១​ម៉ែត្រ។

ដំបូង​ៗ​ឡើយ​ក្នុង​ការ​ប្រកួត​នេះ​ មិន​សូវ​ប៉ុន្មាន​នោះ​ទេ ​​តែ​ចំ​ពេល​ដែល ​Cavani អូស​បាល់​ទៅ​ស៊ុត​តែ​ត្រូវ​ខ្សែ​ការពារ​ Dijon ធ្វើ​ឲ្យ​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​​ ហើយ​អាជ្ញាកណ្ដាល​ក៏​ផ្លុំ​កញ្ចែ​ពិន័យ​បាល់​១១​ម៉ែត្រ។

Neymar ទៅ​រើស​បាល់​យក​មក​ដាក់​ចំណុច​១១​ម៉ែត្រ​ ដោយ​មិន​សុំ ​Cavani មួយ​ម៉ាត់ ដែល​ជា​អ្នក​បង្កើត​ឱកាស​​ហើយ​កីឡាករ​អ៊ុយរូហ្គាយ​​ក៏​មិន​បាន​ឃាត់ឃាំង​អី​ដែរ​​ តែ​មិន​មិន​សូវ​ស្រស់។​ ពេល​ដែល​ទាត់​ចូល​ហើយ ​Naymar មិន​រត់​ទៅ​អប់អរ​ជាមួយ​ Cavani ដែល​ជា​ផ្ដល់​ឱកាស​ឲ្យ​មាន​បាល់​ពិន័យ​ណោះ​ទេ ហើយ​អប​អរ​តែ​ម្នាក់​ឯង។

ត្រង់​នេះ​ហើយ​ដែល​អ្នក​គាំទ្រ​ស្រែក ចំអក​ខ្លាំងៗ​បំផុត​ដាក់ ​Neymar សឹង​តែ​ពេញ​ទីលាន​ទៅ​ហើយ ​​ដោយ​គ្រាប់​បាល់​ត្រូវ​ហ៊ោ​អប់​អរ​បែប​ជាគ្រាប់​ស្រែក​បាញ់ ​Neymar ចុកៗ​តែ​ម្ដង៕