របាយការណ៍មកពីប្រទេសអង់គ្លេស បានបញ្ជាក់ថា ក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខិតជិតពិភាក្សា បន្តកុងត្រាថ្មីជាមួយខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដើម្បីបញ្ឈប់ការចង់បានពីក្លឹបយក្សអ៊ីតាលី Juventus។
Eriksen នៅសល់កុងត្រា២ឆ្នាំដែលមានប្រាក់ប្រចាំសប្ដាហ៍៧០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែថ្នាក់ដឹកនាំក្លឹបសង្ឃឹមថាអាចរក្សាគាត់ជាមួយKane និងAlli បីនាក់នេះឲ្យបន្តអនាគតជាមួយក្លឹបវែងឆ្ងាយទៀត។ ខ្សែបម្រើកំពូល Assist និងពូកែបោះបាល់រូបនេះ គឺជាកូនសោរសំខាន់របស់ Tottenham ដោយលោក Pochettino បានដាក់ឲ្យកីឡាករលេងទាំង២៣ប្រកួតក្នុង Premier League សប្ដាហ៍នេះ។ រូបគេរកបាន៦គ្រាប់និង Assist បាន៦ដង ក្នុងចំណោមការចូលលេងគ្រាប់ប្រកួតខាងលើ។
Tottenhma បច្ចុប្បន្នកំពុងឈរលេខ៥ក្នុងតារាង Premier League តាមពីក្រោយក្រុមលេខ៤ Chelsea ៣ពិន្ទុហើយកំពុងបង្កព្យុះភ្លៀងក្នុង Champions League៕