កីឡាករ Alexis Sanchez របស់ Arsenal បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនហើយដែលកុងត្រានេះ នឹងធ្វើឲ្យគាត់ក្លាយជាកីឡាករ Man Utd ដែលមានប្រាក់ឈ្នួលខ្ពស់បំផុត ឬអាចនិយាយបានថាទទួលបានប្រាក់ប្រចាំឆ្នាំ១៩លានដុល្លារក្រោយបង់ពន្ធរួច។
តាមប្រភព Daily Telegraph, United បានដាក់សំណើ Sanchez ក្នុងកុងត្រា៤ឆ្នាំកន្លះដែលធ្វើឲ្យគាត់ នឹងក្លាយជាកីឡាករមានប្រាក់ចំណូលពីក្លឹបច្រើនជាងគេបំផុត។ ប្រភពដដែលបានបកស្រាយលម្អិតពីកុងត្រានេះថា៖
៣០លានផោនជាតម្លៃនៃការដោះដូរ (Transfer Fee) ២០លានផោនជាតម្លៃនៃការស៊ីញេកុងត្រា (Signing-on fee)ហើយ១០លានផោនទៀតចំណាយសម្រាប់ភ្នាក់ងារ (agent’s fee) ហើយបើសរុបទាំងអស់ Man Utd ចំណាយលុយជាង១៥០លានផោនដើម្បីយកអតីតកីឡាករBarcelona រូបនេះមក Old Trafford៕