អតីតខ្សែបម្រើក្លឹប Man City កីឡាករ Samir Nasri អាចប្រឈមមុខនឹងការពិន័យ បន្ទាប់ពីបរាជ័យបណ្ដឹងឧទ្ធរណ៍របស់UEFA ដែលបានចោទប្រកាន់ពីបទប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងមានសារធាតុវីតាមីនលើសកំណត់។
Nasri បច្ចុប្បន្នកំពុងលេងនៅ Antalyaspor ក្នុងប្រទេសទួរគីបានយកអង្គហេតុរបស់គាត់ទៅកាន់រដ្ឋអាជ្ញាកីឡារបស់UEFA កីឡាកររូបនេះ ប្រើប្រាស់ថ្នាំវីតាមីនចម្រុះដែលគាត់ទទួលបាននៅគ្លីនិកមួយក្នុងទីក្រុង Los Angeles កាលពីឆ្នាំ២០១៦។
UEFA បានបើកការស៊ើបអង្កេតឡើងវិញលើករណីនេះដោយចោទប្រកាន់ពីបទប្រើប្រាស់សារធាតុញៀនក្នុងកីឡាបំពានលើសបម្រាមហាមឃាត់ ប៉ុន្តែសំណុំរឿងនេះត្រូវពន្យារពេលដល់បច្ចុប្បន្ន ក្រោយពេលកីឡាករបានដាក់ពាក្យបណ្ដឹងតបទៅកាន់ UEFA។
ប៉ុន្តែស្ថាប័នខាងលើ បានច្រានចោលពាក្យបណ្ដឹងឧទ្ធរណ៍របស់កាន់កាលបីខែមុនហើយ UEFA នឹងបន្តស៊ើបអង្កេតម្ដងទៀតដែលលើកនេះរូបគេអាចផ្អាកមិនឲ្យលេងបាល់បានដល់ទៅ៤ឆ្នាំ៕