Cristiano Ronaldo បាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​ទី​៤៩​ក្នុង​តារាង​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ​២០១៨​នេះ​ទាំង​៥០​នាក់ ​បើ​តាម​ការ​សិក្សា​របស់​ ​CIES Football Observatory។

កីឡាករ​វ័យ​៣២​ឆ្នាំ​ឈរ​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ​ Manchester United កីឡាករ Anthony Martial និង​ខ្សែ​ការពារ​ Manchester City ​កីឡាករ Nicolas Otamandi​និង​នៅ​ពី​លើ​ Fabinho របស់ ​Monaco ដែល​នៅ​លេខ​៥០។

Neymar ឈរ​លេខ​១​ក្នុង​ចំណោម​កីឡាករ​ថ្លៃ​បំផុត​នេះ​ ខណៈ​លេខ​២ ​Messi​និង​លេខ​៣​គឺ​ Harry Kane។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​គឺ​គិត​ទៅ​លើ​កត្តា​ជា​ច្រើន​ដែល​មាន​ដូច​ជា៖ តួនាទី ស្ថានភាព​កុង​ត្រា  ​​ទម្រង់​លេង ​និង​ភាព​ល្បីល្បាញ​ក្នុង​កម្រិត​អន្តរជាតិ។

Neymar មាន​តម្លៃ​២១៣​លាន​អឺរ៉ូ​គឺ​ច្រើន​ជាង ​Ronaldo ដល់​ទៅ​២​ដង ​​ដែល​តាម​រយៈ​ការ​សិក្សា​កីឡាករ​ព័រទុយហ្គាល់ ​មាន​តម្លៃ​ប្រហែល​៨០.៤លាន​អឺរ៉ូ។ កីឡាករ​ឈរ​កំពូល​តារាង​ទាំង​១០​​មាន​កីឡាករ​៥​នាក់​មក​ពី ​Premier League គឺ​ Kane (€194.7m), Dele Alli (€171.3m), Kevin De Bruyne (€167.8m), Romelu Lukaku (€164.8m) and Paul Pogba (€147.5m) ។

Neymar គឺ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ Ligue 1  ខណៈ​ Messi​(២០២​លាន​អឺរ៉ូ) ថ្លៃ​បំផុត​ក្នុង ​La liga ខណៈ ​Serie A បាន​ទៅ​Dybala(១៧៤​លាន​អឺរ៉ូ) ហើយ​ Lewandownski (១០៧​លាន​អឺរ៉ូ)នៅ​តែ​ជា​ស្ដេច​ត្រាញ់​នៅ ​Bundesliga៕

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០០​នាក់​ ពេញ​ចុច​ទី​នេះ