ក្រុម Celta Vigo កំពុងស្វែងរកខ្សែប្រយុទ្ធមកជំនួសកន្លែងកីឡាករ John Guidetti ដែលទៅលេងនៅ Alves ក្នុងលក្ខខណ្ឌខ្ចីជើង។ ប៉ុន្តែប្រធានប្រតិបត្តិរបស់ក្លឹបលោក Feliep Minambres បាននិយាយថាមានជម្រើសមួយគឺខ្សែប្រយុទ្ធ Rafinha របស់ក្លឹប Barcelona ។
លោកបាននិយាយថា៖” ពួកយើងកំពុងទាក់ទង Rafinha។ យើងមានជម្រើសច្រើន ហើយយើងចង់ទាក់ទងពួកគេ ដើម្បីនាំយកកីឡាករម្នាក់នេះ។ ទោះបីជាយ៉ាងនេះក្ដី! វាពិតជាមិនស្រួលនោះទេ ដែលចង់បាន Rafinha ត្រឡប់ទៅលេងនៅ Celta Vigo វិញពីព្រោះតែឪពុករបស់គាត់ ដែលជាភ្នាក់ងារផងនោះ បានទទួលសំណើជាច្រើន”។
លើសពីនេះក្លឹបអេស្ប៉ាញក៏ចង់បាន Denis Suarez ត្រឡប់មកវិញដែរ ដោយលោកបានបន្តថា៖” ខ្ញុំគិតថានេះពិតជាស្មុគស្មាញ ពួកគេស្ថិតក្នុងស្ថានភាពពិបាក។ ការមកដល់របស់ Coutinho ធ្វើឲ្យ Denis ពិបាកតែគាត់មានគុណភាពហើយយើងដឹងថាគាត់នឹងនៅតែបានលេង”៕