គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយប្រាប់អ្នកកាសែតថា ក្រុមរបស់លោកមិនទាន់បានទទួលសំណើទិញ Sanchez ឬក៏ Ozil នោះទេចាប់តាំងពីររដូវដោះដូរកីឡាករត្រូវបើកកាលពីថ្ងៃទី១មករា។
ខ្សែប្រយុទ្ធជម្រើសជាតិឈីលីមានទំនាក់ទំនងជាមួយក្លឹបកំពូលតារាង Premier League, Manchester City បន្ទាប់ពីកិច្ចព្រមព្រៀងទទួលបរាជ័យកាលពីប៉ុន្មានខែមុន។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនលោក Pep បាននិយាយថាគាត់រំពឹងថាSanchez និងបន្តលេងនៅ Arsenal ប៉ុន្តែរបួសសន្លាក់ជង្គង់ដ៏ធ្ងន់ធ្ងររបស់ Gabriel Jesus អាចឲ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញទិញយកភ្លាមៗទុកជំនួសដំណែង។
ចំណែកខ្សែបម្រើនាំលេង Ozil និង Jack Wilshere ក៏កំពុងរំដោះខ្លួនចេញពីទឹកដី Emirates ក្រោយពេលផុយកុងត្រារៀងៗខ្លួន។ប៉ុន្តែលោក Wenger បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយChelsea ថា៖” យើងអត់ទាន់បានទទួលបានការទាក់ទងពីនរណាម្នាក់ឡើយ! មិនទាន់មានទេ។ ក្លឹបមួយនេះបានបាត់បង់កីឡាករល្អជាច្រើននាក់។ ហើយពួកយើងតែងតែឆ្លើយតបបានល្អ”។
“កីឡាករជាច្រើនបានចាកចេញពីក្លឹបដូច្នេះហើយក្លឹបតែងតែឈរក្នុងដំណែងមួយរឹងមាំ។តែយ៉ាងណាយើងចង់រក្សាកីឡាករល្អរបស់យើងទុក។ ទោះយូរប៉ុណ្ណាក៏ដោយ បើអ្នកមិនទាន់បានស៊ីញេទេអ្នកអាចនិយាយថាក្លឹបមានលទ្ធផលវិជ្ជមាន”៕
ប្រភព៖ Besoccer