ថ្នាក់ដឹកនាំ Real Madrid បានប្រាប់ទៅកាន់លោក Zinedine Zidane ថាពួកគេនឹងមិនធ្វើកិច្ចព្រមព្រៀង អន្ទងយកតារាបាល់ទាត់ Eden Hazard របស់ Chelsea នោះទេ។
Zidane មានទំនាក់ទំនងចង់បានខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិករូបនេះ យូរមកហើយ។ ចំណែកកីឡាករក៏មានព័ត៌មានចុះផ្សាយថាពន្យារពេលបន្តកុងត្រាជាមួយក្លឹប ពីព្រោះកំពុងរង់ចាំ Real Madrid ដាក់សំណើ។ ប៉ុន្តែតាមប្រភពMarca នាយកបច្ចេកទេសរបស់ក្លឹបអេស្ប៉ាញ គ្មានគម្រោងចំណាយលុយធំទៅលើ Hazard នោះទេ ខណៈពេលដែលMarco Asensio នៅជាមួយក្លឹបនៅឡើយ ហើយស្ថិតក្រោមការប្រើប្រាស់របស់ Zidane ផ្ទាល់។
Asensio គឺជាសំណព្វចិត្តអ្នកគាំទ្រនៅ Bernabeu តែងតែត្រូវបានដាក់ឲ្យអង្គុយកៅអីបម្រុងក្នុងរដូវកាលនេះ ទោះបីជាកីឡាករម្នាក់របស់ Real Madrid ដែលមិនដែលមិនសូវមានរបួសក៏ដោយ។ ក្នុងរដូវកាលនេះ រូបគេលេងក្នុងឈុតដំបូងបាន៩ប្រកួត ហើយលេងពេញ៩០នាទីបាន៦ប្រកួត ខណៈការប្រកួតគួរឲ្យចាប់អារម្មណ៍គឺកីឡាកររូបនេះ លេងក្នុងឈុតដំបូងនៅ Champions League ទល់នឹង APOEL។
ទោះបីជាក្លឹបមានទំនាក់ទំនងធ្វើការផ្ទេរយក Hazard ប៉ុន្តែការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ឲ្យ Zidane ធ្វើយ៉ាងណាអភិវឌ្ឍន៍សមត្ថភាព Asensio ឲ្យលេងក្នុងការប្រកួតធំ”បានញឹកញាប់ ដើម្បីឲ្យរូបគេបង្ហាញភាពជឿជាក់។
ដោយសារទីតាំងលេងដូចគ្នានោះ បើសិនណា Hazard មក Real មែន ឱកាសលេងរបស់កីឡាករវ័យ២១ឆ្នាំ នឹងកាន់តិចទៅៗរហូតអាចចាកចេញពីក្លឹបផងក៏មិនដឹង។ ប្រភព The Sun បានសន្និដ្ឋានថា Chelsea បានដាក់តម្លៃខ្លួន Hzard ដល់ទៅ១២០លានផោនបើ Real Madrid ចង់បានមែន៕