វីរបុរស Real Madrid កីឡាករ Ronaldo បាននិយាយថា Barcelona គឺជាកន្លែងដ៏អាក្រក់មួយសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល ដែលទៅលេងនៅទីនោះ ពីព្រោះគ្រប់យ៉ាងដែលពួកគេធ្វើគឺមិនអាចទទួលយកបានសម្រាប់ជនជាតិប្រេស៊ីល។
លោកនិយាយបែបនេះ អំឡុងរដូវកាលដោះដូរកីឡាករត្រូវបើកឡើងវិញហើយក្លឹប Barcelona កំពុងបង្ហាញការចាប់អារម្មណ៍យក Coutinho ពី Liverpool។ Ronaldo ប្រេស៊ីលបានលេងនៅក្លឹបមានមូលដ្ឋាននៅទឹកដី Catalan បានមួយឆ្នាំមុនពេលចេញទៅលេងនៅ Inter Milan ក្នុងឆ្នាំ១៩៩៧ ហើយហាក់បំភ្លេចអនុស្សាវរីយ៍ទាំងអស់ដែលធ្លាប់លេងនៅBarca។
ចំណែក Neymar ចេញពី Barcelona មកលេងនៅ PSG ក្នុងតម្លៃ២២២លានអឺរ៉ូកាលពីដើមរដូវកាលនេះ បានធ្វើឲ្យRonaldo បញ្ជាក់ថា អ្វីៗគ្រប់យ៉ាងដែល Barcelona ធ្វើដាក់កីឡាករសញ្ជាតិប្រេស៊ីល នៅតែជាបទពិសោធន៍អវិជ្ជមានសម្រាប់គាត់។
“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងមានភាពស្និតស្នាលជាងដែលទៅលេងនៅ Real Madrid ទោះបីជាធ្លាប់បានរស់នៅបាន១ឆ្នាំក្នុងទឹកដី Barcelona។ ជាទីបញ្ចប់ក្នុងប្រវត្តិសាស្ត្ររបស់ខ្ញុំជាមួយ Barca ពិតជាអាក្រក់ ដែលវាស្រដៀងទៅនឹងរឿងរ៉ាវរបស់ Neymar”។
“ Barcelona តែងតែមានបញ្ហាជាមួយកីឡាករសញ្ជាតិប្រេស៊ីល Neymar, Romario, Ronaldinho និងខ្ញុំ។ ពួកយើងត្រូវបានគេធ្វើដាក់យ៉ាងអាក្រក់ ទោះពីជាពួកយើងបានរួមចំណែក និងលះបង់ច្រើនដើម្បីពួកគេក៏ដោយ”៕