តាមប្រភព The Sun បានបញ្ជាក់ថា លោក Jose Mourinho កំពុងពិចារណាលើទម្រង់លេងរបស់ Romelu Lukaku ពិសេសការឡើងទម្ងន់ខ្លាំង ដែលធ្វើឲ្យភាពរហ័សរហួនក្នុងការរកគ្រាប់បាល់កាន់តែពិបាក។
ចាប់តាំងពីចេញពី Everton មក Man Utd ក្នុងតម្លៃ៧៥លានផោនក្នុងរដូវក្ដៅនេះ Lukaku ឡើងទម្ងន់ជិត៥គីឡូក្រាមទៅហើយ។ ការឡើងគីឡូនេះ មិនមែនមកពីរបបអាហារនោះទេ តែមកពីការប្រឹងហ្វឹកហាត់រក្សាកម្លាំងក្នុង gym ខ្លាំង ធ្វើឲ្យឡើងសាចដុំកាន់តែធំ។
ខណៈពេលដែលរាងកាយរបស់ខ្សែប្រយុទ្ធបែលហ្សិក មានសភាពលូតលាស់ខ្លាំង ពិសេសកម្លាំងកាយ ដែលធ្វើរូបគេមិនសូវហត់មែន តែការបំឡាស់ទី ការរកគ្រាប់បាល់ ពិសេសល្បឿនធ្លាក់ចុះធ្វើឲ្យគេពិបាកក្នុងការទាត់បញ្ចូលទី។
កីឡាករវ័យ២៤ឆ្នាំ ទើបតែរកបាន៤គ្រាប់ប៉ុណ្ណោះក្នុង១៩ប្រកួតចុងក្រោយ ខណៈ១០ប្រកួតដំបូងរូបគេរកបាន៩គ្រាប់កម្មវិធីប្រកួតដែលបានចូលលេង៕