គ្រូបង្វឹកក្លឹប Paris Saint-Germain លោក Unai Emery ជឿថាម្ចាស់ផ្ទះ Real Madrid នឹងមានភាគរយច្រើនក្នុងការយកឈ្នះ Barcelona។
ម្ចាស់ការពារដំណែងជើងឯក Real Madrid នឹងស្វាគមន៍ក្រុមកំពូលតារាង Barcelona ក្នុងកីឡដ្ឋាន Santiago Bernabeu ខណៈដែលម្ចាស់ជើងឯកអេស្ប៉ាញ និងអឺរ៉ុប តាមពីក្រោយដល់ទៅ១១ពិន្ទុឈរលេខ៤ក្នុងតារាង។ អញ្ចឹងក៏ដោយ Real Madrid នៅដល់មួយប្រកួតក្នុងដៃ ដោយសាររវល់តែលើកពាន FIFA Club Wold Cup នៅអារ៉ាប់រួម។
ដូច្នេះហើយលោក Emery ដែលនឹងត្រូវដឹកនាំក្រុម PSG របស់លោកត្រូវជួប Real ក្នុងវគ្គ១៦ក្រុមចុងក្រោយពាន Champions League ជឿថាក្នុងនាមជាម្ចាស់ផ្ទះក្រុមរបស់លោក Zidane មានភាគរយខ្ពស់ជាង។
លោកបាននិយាយក្នុងកាសែត MARCA ៖” ពួកគេតាមពិន្ទុពីក្រោយគេច្រើន ប៉ុន្តែនៅថ្ងៃសៅរ៍នេះ ប្រសិនបើអ្នកសួរខ្ញុំថាក្រុមណាឈ្នះ គឺខ្ញុំថា Real Madrid ខណៈដែលពួកគេលេងក្នុងកីឡដ្ឋានខ្លួនឯង។ លេងក្នុងដីខ្លួនឯង គឺជាផលចំណេញក្នុង El Clasico លើសពីនេះ Real Madrid កំពុងបួងសួងសុំរក្សាដង្ហើមក្នុងពាន La liga”។
“ពួកគេត្រូវការបីពិន្ទុ ហើយផលចំណេញក្នុងដីខ្លួនឯងពិតជាសំខាន់។ ប៉ុន្តែអ្នកមិនអាចបដិសេធ At. Madrid បាននោះទេដែលកំពុងស្រក់ទឹកមាត់ឃ្លាន La liga”៕