លោក Zinedine Zidane នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​​ ​Barcelona ក្នុង​ជំនួប​ El Clasico ​នៃ​ពាន​រង្វាន់ ​La liga រដូវ​កាល​២០១៧-១៨ នា ​ថ្ងៃ​ សៅរ៍ ​ទី​២៣ ​ធ្នូ ​ឆ្នាំ ​២០១៧ ​វេលា​ម៉ោង​៧ ​និង​០០​នាទី។

ការ​ប្រកួត​នេះ​គឺ​ជា​ជំនួប​ដ៏​ធំ​បំផុត​មុន​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​មក​ដល់​ ហើយ​ក៏​ជា​ការ​ប្រកួត​អំឡុង​បុណ្យ​ណូអែល​ផង​ដែរ​។ ក្រុម​Real Madrid កំពុង​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង ​Barcelona ១១​ពិន្ទុ​ឈរ​នៅ​លេខ​៤​ហើយ​ជំនួប​នេះ ​ពួក​គេ​សង្ឃឹម​ថា​នឹង​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ឲ្យ​កាន់​តែ​តិច។

និយាយ​ចូល​សាច់​រឿង​វិញ​​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Zidan ​កំពុង​តែ​មាន​កំណត់ត្រា​ល្អ​ក្នុង​អាជីព​ដឹកនាំ​របស់​គាត់​នៅ​Real Madrid ។​ខណៈ​ដែល​លោក​នឹង​នាំ​ក្រុម​អធិរាជ​ស​ ជួប​អ្នក​មាន​បុណ្យ ​Barcelona ក្រុម​ការ​ងារ​អាណាចក្រ​កីឡា​សូម​លើក​យក​កំណត់​ត្រា​របស់​គ្រូ​បង្វឹក​រូប​នេះ​មក​បង្ហាញ​ជូន។

-​ មិន​មាន​គ្រូ​បង្វឹក​ Real Madrid ណា​ម្នាក់​អាច​ដឹកនាំ​ក្លឹប​ឈ្នះ​ក្នុង​ជំនួប ​El Clasico ៣​ប្រកួត​ជាប់​គ្នា​នោះ​ទេ​​ចាប់​តាំង​ពី​លោក Di Stefanoធ្វើ​បាន កាល​ពី​ជិត​៣០​ឆ្នាំ​មុន​(១៩៩០)។​

ប៉ុន្តែ​ Zidane ​អាច​នឹង​ធ្វើ​បាន ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ ​ពី​ព្រោះ​លោក​បាន​ឈ្នះ​ការ​ប្រកួត​ចំនួន​២​ដង​ហើយ ​គឺ​ការ​យក​ឈ្នះ​ Barcelona ក្នុង​ជំនួប​ពាន​រង្វាន់ Spanish Super Cup។ ​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៧​ឈ្នះ​ក្នុង​ទឹក​ដី ​Barcelona ៣​ទល់​១​ និង​ឈ្នះ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ ២០១៧​ក្នុង​លទ្ធផល​២​ទល់​១។

-Zidane បាន​ដឹកនាំ​ក្លឹប​លេង​ក្នុង​ជំនួប ​El Clasico នេះ​៥​ដង​ ហើយ​​ដោយ​ឈ្នះ​៣​ស្មើ​មួយ ​និង​ចាញ់​មួយ។​

តែ​បើ​និយាយ​ពី​កំណត់ត្រា​កាល​នៅ​ជា​កីឡាករ​លេង​ជាមួយ​ Real Madrid ប៉ះ​ Barcelona ​វិញ​គឺ​បាន​លេង​១១​ដង ឈ្នះ​៤​ស្មើ​៤​ និង​ចាញ់​៣​ប្រកួត។

-គ្រូ​បង្វឹក​៩​នាក់​មក​ពី​ក្រុម​ទាំង​ពីរ​​ធ្លាប់​បាន​ដឹកនាំ​ឈ្នះ​ការ​ប្រកួតលើស​ពី​​៣​ដង​ជាប់​គ្នា​គឺ៖

 

-ប្រសិនបើ​ Real Madrid ឈ្នះ​ Zidane នឹង​ក្លាយ​ជា​​គ្រូ​បង្វឹក​ទី​៧​ដែល​ដឹកនាំ​ Real Madrid ឈ្នះ​៣​ប្រកួត​ជាប់​គ្នា។

 

មាន​មតិ​យោបល់​ប្រិយ​មិត្ត​អាច​បញ្ចេញ​បាន​នៅ​ខាង​ក្រោម៖