ក្រុមបិសាចក្រហម Manchester United ជឿថាពួកគេអាចយកឈ្នះ Real Madrid ដោយទិញយកកីឡាករ Eden Hazard ពី Chelsea ដោយហ៊ានឲ្យតម្លៃដល់ទៅ៩០លានផោនបំបែកកំណត់ត្រា។
តាមពិតទៅ ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្សិក នៅសល់កុងត្រាជាមួយតោខៀវ២ឆ្នាំកន្លះទៀតឯណោះ ប៉ុន្តែចុងក្រោយនេះ រូបគេបានបដិសេធសំណើរបស់ក្លឹបដែលហ៊ានឲ្យប្រាក់ឈ្នួលប្រចាំសប្ដាហ៍៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍។កីឡាករវ័យ២៦ឆ្នាំចានចាកចេញពីក្លឹប Lille របស់បារាំងកាលពីឆ្នាំ ២០១២ ហើយចំណាយពេលជាមួយ២ឆ្នាំកន្លះជាមួយលោក Jose Mourinho ដោយឈ្នះពាន PFA Player of The Yearជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ផងដែរ។
ប៉ុន្តែក្នុងរដូវកាលចុងក្រោយ Hazard និង Jose មានទំនាស់នឹងគ្នាតិចតួចមុនពេលគាត់ត្រូវបានដកដំណែងជាគ្រូបង្វឹកកាលពីឆ្នាំ២០១៥ ប៉ុន្តែយ៉ាងណាក្ដីអ្នកទាំងពីរនៅតែទំនាក់ទំនងនឹងល្អដដែលហើយ United បានចំណាយលុយច្រើនលើសគូរប្រជែងលំដាប់ពានទ្វីបអឺរ៉ុប Real Madrid ដើម្បីចុះកុងត្រា។
ប្រភព The Sun, Manchester United បានចំណាយលុយ៩០លានផោនទិញខ្សែប្រយុទ្ធរូបនេះ ដែលនេះមានន័យថា៩០លានផោន គឺលើសលុយដែលខ្លួនចំណាយទិញ Paul Pogba ពី Juventus កាលពីឆ្នាំ២០១៦ដែលមានតម្លៃ៨៩លានផោន។
Chelsea ពិតជាមិនចង់លក់តារាងប្រចាំក្លឹបរបស់ខ្លួននោះទេដោយពួកគេមានបំណងចង់ឲ្យ Hazard ក្លាយជាកីឡាករមានតម្លៃខ្ពស់ជាងគេប្រចាំប្រវត្តិសាស្ត្រក្លឹប។តែបើមិនអាចឃាត់ឃាំងបាននោះ ពួកគេគេប្រហែលជាលក់ចេញក្រៅពីរង្វង់ក្លឹបនៅ Premier League ហើយ ពីព្រោះយក្សអេស្ប៉ាញ Real Madrid កំពុងស្រក់ទឹកមាត់ច្រោកៗចង់បានខ្លាំងយូរមកហើយនោះ៕