កាសែត Independent បានឱ្យដឹងថាក្លឹប Borussia Dortmund កំពុងតែទាក់ទង និងចង់បានកីឡាករខ្សែបំរើ Henrikh Mkhitaryanឲ្យចាកចេញពី Manchester United មកលេងឱ្យក្លឹបចាស់របស់ខ្លួនវិញ។
កីឡាករសញ្ជាតិអាមិននៀ Henrikh Mkhitaryan បានចាកចេញពីក្លឹប Borussia Dortmund កាលពីឆ្នាំ២០១៦ ហើយមកចូលរួមជាមូយក្រុម Manchester United។ ហើយកីឡាករខ្សែបម្រើរូបនេះ ហាក់បង្ហាញទម្រង់លេងមិនសូវល្អក្នុងប៉ុន្មានប្រកួតចុងក្រោយ ក្រោមការដឹកនាំរបស់លោក Jose Mourinho ទោះបីជាចាប់ផ្ដើមប៉ុន្មានប្រកួតដំបូងដើមរដូវកាល រកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤ដងក៏ដោយ។
បែបណាក្ដី! គ្រូបង្វឹកសញ្ញាតិព័រទុយហ្គាល់ មិនបានបដិសេធការលក់កីឡាករនៅខែមករាទេ ខណៈពេលមានរបាយការណ៍មួយមកថា គាត់នឹងអនុញ្ញាតឱ្យ Mkhitaryanវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Bundesliga វិញដែលការត្រឡប់ទៅវិញនេះ អាចជួយ Mourinho ក្នុងកាទាក់ទងកីឡាករខ្សែបម្រើវ័យក្មេង Julian Weigl ឱ្យមកលេងនៅទឹកដី Old Trafford ។
គួរបញ្ជាក់ផងដែរថា៖ កីឡាករ Henrikh Mkhitaryanបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០១៦
ហើយចូលលេងឱ្យ Manchester United បាន៣៦ប្រកួតនឹងរកបាន៥គ្រាប់។
ប្រភពៈ Goal.com