ខ្សែប្រយុទ្ធជួរមុខរបស់Real Madrid កីឡាករ Karim Benzema បានចោទជាសំណួរថាបើក្លឹបខ្សែប្រយុទ្ធក្លឹបAT. Madrid កីឡាករ Antoine Griezmannមកមែន តើកន្លែងណាសាកសមសម្រាប់គាត់នៅBernabeu?
Griezmann មានព័ត៌មានជាប់ទាក់ទងធ្វើការផ្ទេរចេញពីកីឡដ្ឋាន Vicente Caderon ក្នុងរដូវកាលនេះហើយក្លឹបដែលនាំមុខគេខាងព័ត៌មានចចាមអារ៉ាមលើកីឡាកររូបនេះគឺManchester United ដែលអាចស៊ីញេកុងត្រា ស្របពេលក្រុមរបស់លោក Zinedine Zidane ក៏នៅតែចាប់អារម្មណ៍ដែរ។
At. Madrid ប្រហែលនឹងមិនលក់កីឡាករទៅឲ្យក្លឹបគូរប្រជែងរួមទីក្រុងនេះទេប៉ុន្តែទឹកប្រាក់៨៥លានដុល្លារក្នុងតម្លៃផ្ដាច់កុងត្រា ពីក្លឹបនានា ក្រុមរបស់លោក Diego Simone គ្មានឥទ្ធិពលបញ្ឈប់គាត់មិនឲ្យប្ដូរមកលេងនៅBernabue នោះទេបើក្លឹបយក្សសមួយនេះដាក់ឆន្ទៈចង់បានមែន។
Real Madrid អាចឈ្នះ La liga និងChampions League នៅប៉ុន្មានថ្ងៃខាងមុខហើយក៏អរគុណទៅដល់ជម្រើសខ្សែប្រយុទ្ធពីរនាក់គឺ Gareth Bale និងCristiano Ronaldo។ បច្ចុប្បន្ន មនុស្សជាច្រើនបានចាត់ទុកថា Griezmann គឺជាកីឡាករល្អបំផុតលំដាប់ទីក្នុងពិភពលោកប៉ុន្តែមានសំណួរមួយពីBenzema ថាតើReal Madrid គួរដាក់គាត់លេងនៅកន្លែងណា?ហើយគាត់សាកសមជាមួយទម្រង់ប្រយុទ្ធរបស់ស្ដេចសដែរឬទេ?
“ បញ្ហានោះគឺថាតើកន្លែងណាដែលគាត់គួរលេង ក្នុងជម្រើសនិងតួនាទីរបស់ក្រុមយើងបច្ចុប្បន្ន? គាត់ជាកីឡាករដ៏អស្ចារ្យ អស្ចារ្យបំផុតនៅAtletico Madrid ប៉ុន្តែកន្លែងណាគាត់ត្រូវលេងនៅReal Madrid ? ស្ដាយលេងរបស់យើងក៏ខុសពីAtletico Madrid ដែរ?”
Jose Mourinho នៅតែចាប់អារម្មណ៍នៅតែចង់បានGriezmann ប៉ុន្តែការផ្ទេរយកកីឡាករបារាំងរូបនេះទៅលេងនៅOld Trafford អាស្រ័យលើថាតើគាត់អាចលើកពានEuropa League បានអត់?
ជ័យជម្នះនេះអាចធានាកៅអីMan Utd លេងChampions League រដូវកាលក្រោយប៉ុន្តែបើចាញ់វិញមានន័យថាMan Utd ត្រូវលេងក្នុងពានEuropa League ម្ដងទៀតហើយក៏មិនអាចនាំយកGriezmann មកបានដែរ៕