សហព័ន្ធ​បាល់​ទាត់​អាស៊ី​បាន​បញ្ជាក់​ថា​ម៉ាឡេស៊ី​ នឹង​មាន​កៅអី​មួយ​លេង​ក្នុង​ពាន​រង្វាន់ ​AFC Champions League ដោយ​ស្វ័យប្រវត្តិ​ក្នុង​ឆ្នាំ​២០១៩។

 

ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៣​នៅ​ក្នុង​សមាជិក​របស់​សហព័ន្ធ​បាល់​ទាត់​អាស៊ី​ (AFC’s Member Association Ranking) ពាន​ ALC គឺ​ត្រូវ​បាន​បែង​ចែក​ជា​តំបន់​ខាង​កើត​ និង​ខាង​លិច​ និង​តំបន់​អាស៊ាន​។ ​នៅ​តំបន់​អាស៊ាន​ម៉ាឡេស៊ី​ស្ថិត​ក្នុង​លំដាប់​ទី​៦​។

ប៉ុន្តែ​ដល់​ឆ្នាំ​២០១៩​ពួក​គេ​នឹង​មាន​កៅអី​លេង​ក្នុង​ Champions League វគ្គ​ចែក​ពូល​តែ​ម្ដង ​និង​បន្ថែម​កៅអី​មួយ​ទៀត​សម្រាប់​វគ្គ​ជម្រុះ​ Play-off។ បច្ចុប្បន្ន​ម៉ាឡេស៊ី​មាន​ក្លឹប​តែ​មួយ​ប៉ុណ្ណោះ​ស្ថិត​ក្នុង​តំបន់ ​Play-off ដែល​ប្រិយ​មិត្ត​ឃើញ​ពួក​គេ​លេង​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ ហើយ​ពួក​គេ​នៅ​តែ​មាន​ការ​ប្រកួត​តឹង​តែង​ដដែល។

បាល់ទាត់​បាន​​ម៉ាឡេស៊ី​ឈាន​មុខ​គេ​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយៗ​​ក៏​ពួក​គេ​មិន​ទាន់​មាន​កៅអី​ជាក់លាក់​ ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល ​ដែល​​ដោយ​រដូវ​កាល​នេះ​ Johor Darul Ta’zim ​អាច​នឹង​មាន​ឱកាស​មុន​គេ​ដើម្បី​ឈាន​ទៅ​ដល់​វគ្គ​ចែក​ពូល​ប្រសិន​បើ​ពួក​គេ​ផ្ដួល​ក្រុម​ Muangthong United​ របស់​ថៃ​​ក្នុង​ការ​ប្រកួត​២​ជើង​ហើយ​បន្ទាប់​មក​​ទៀត​ត្រូវ​ជួប​ក្រុម​មក​ពី​ជប៉ុន។

ម្យ៉ាង​វិញ​ទៀត​ ម៉ាឡេស៊ី​ដែល​បាន​កៅអី​នេះ ​នឹង​ធ្វើ​ឲ្យ​ក្រុម​តំណាង​មក​ពី​ហុងកុង​នឹង​បាត់​បង់​កៅអី​ របស់​ដោយ​ស្វ័យប្រវត្តិ​ បន្ទាប់​ពី​នៅ​ឆ្នាំ​២០១៨​នេះ​ពួក​គេ​បាន​ធ្លាក់​គុណភាព​មាន​តែ​ពិន្ទុ​០.២៦៦​ក្រោម​ចំណាត់​ថ្នាក់​លេខ​៧​នៅ​តំបន់​ខាង​កើត៕