ខ្សែប្រយុទ្ធបឹងកេតអង្គរកីឡាករ Julius Oiboh បើកចិត្តបើកកាយចង់ផ្ទេរទៅលេងនៅវៀតណាម បន្ទាប់ពីចប់កុងត្រាជាមួយក្លឹបបឹងកេតអង្គររបស់កម្ពុជា។
និយាយក្នុងសន្និសីទកាសែតក្រោយការប្រកួត Toyota Mekong Club Championship 2017, ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាបាននិយាយថា៖” នៅពេលនេះខ្ញុំមិនអាចនិយាយអីបានទេ ពីព្រោះខ្ញុំកំពុងជាប់កុងត្រាជាមួយបឹងកេត។ ទោះបីជាយ៉ាងនេះក្ដី! ខ្ញុំនឹងពិចារណាផ្ទេរមកលេងនៅវៀតណាម ឬក៏ប្រទេសថៃបន្ទាប់ចេញពីកម្ពុជា”។
សូមបញ្ជាក់ផងដែរថា Oiboh គឺបានរួមចំណែកឲ្យបឹងកេតស្មើជាមួយម្ចាស់ផ្ទះ Khanh Hoa ដោយរកបានមួយគ្រាប់ក្នុងចំណោម៤កាលពីថ្ងៃទី៩ ខែ ធ្នូ ជើងទីមួយពាន Toyota Mekong Club។ រូបគែនឹងមានវត្តមានក្នុងជើងទី២ក្នុងពានរង្វាន់នេះពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី១៣ខាងមុខនេះ។
ក្រុមដែលឈ្នះជើងទី២នេះ នឹងត្រូវជួបក្រុមឡាវ Lao Toyota FC នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៤ថ្ងៃបន្ទាប់។ ក្រោយការប្រកួត២ជើងដូចគ្នាក្រុមដែលឈ្នះវគ្គនេះ នឹងត្រូវធ្វើដំណើរទៅជួបក្រុមថៃ Muangthong United ដែលឈរចាំវគ្គផ្ដាច់ព្រ័ត្រ៕