គ្រាប់​បាល់​ចុង​ម៉ោង​របស់​ Olivier Giroud​ឲ្យ ​Arsenal ស្មើ​ជាមួយ ​Southampton មិន​ត្រឹម​តែ​រក្សា​មួយ​ពិន្ទុ​ឲ្យ ​Arsenal នោះ​តេ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បារាំង​បាន​កត់​ឈ្មោះ​ខ្លួន​ឯង​ ក្នុង​សៀវភៅ​ក្រាំងមាស​របស់ ​Premier League ទៀត​ផង។

ខ្សែ​ប្រយុទ្ធ​កម្ពស់​ ១.៩២​ម៉ែត្រ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ក្នុង​នាទី​៨៨​នៅ​កីឡដ្ឋាន ​St. Mary ដោយ​គ្រាប់​បាល់​នេះ ​គឺ​ជា​ការ​ទាត់​បញ្ចូល​ទី​លើក​ទី​១៧​ហើយ​ក្នុង​នាម​ជា​កីឡាករ​ប្ដូរ​ចូល​ពី​កៅអី​បម្រុង​ស្មើ​កំណត់​ត្រា​ របស់​​អតីត​ខ្សែ​ប្រយុទ្ធ ​Manchester United កីឡាករ Ole Gunnar Solskjaer ដែល​ជា​កីឡាករ​ប្ដូរ​ចូល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង ​Premier League។

 

កីឡាករ​សញ្ជាតិ​បារាំង​បាន​កាន់​កំណត់​ត្រា​លើស​កីឡាករ​មួយ​ចំនួន​ដូច​ជា Javier Hernandez និង ​Jermain Defoe ដែល​រក​បាន​១៤​និង​១៣​គ្រាប់​ក្នុង​នាម​ជា​កីឡាករ​បម្រុង​។ ខាង​ក្រោម​ជា​ឈ្មោះ​កីឡាករប្ដូរ​ចូល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ Premier League ឲ្យ​ក្លឹឹប​នីមួយៗ៖

Ole Gunnar Solskjaer (Manchester United) 17

Olivier Giroud (Arsenal) 17

Javier Hernandez (Manchester United) 14

Jermain Defoe (Tottenham) 13

Edin Dzeko (Manchester City) 13

Tore Andre Flo (Chelsea) 12

Didier Drogba (Chelsea) 11

Salomon Kalou (Chelsea) 11

Julian Joachim (Aston Villa) 10