គ្រាប់បាល់ចុងម៉ោងរបស់ Messi ទល់នឹង Villarreal ក្នុងជ័យជម្នះកាលពីយប់មិញ បានឲ្យគាត់រកគ្រាប់បាល់បានស្មើនឹងគ្រាប់បាល់របស់ Gerd Muller ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងលីកកំពូលទាំង៥ក្នុងនាមជាកីឡាករលេងតែមួយក្លឹបគត់។
គ្រាប់បាល់នេះគឺគ្រាប់បាល់លើកទី៥២៥គ្រាប់ហើយឲ្យក្លឹប Barcelona ដែលគ្មានកីឡាករលេងនៅក្នុងប្រវត្តិសាស្ត្រលីកអង់គ្លេស បារាំង អ៊ីតាលី ឬក៏អាល្លឺម៉ង់រកបានគ្រាប់បាល់ច្រើនជាង Messiទៀតទេ។
វីរបុរសបាល់ទាត់លោក Muller ដែលគេដឹងជាទូទៅថា Der Boomer’ បានកាន់កំណត់ត្រានេះអស់ពេលដ៏យូរ ក្នុងអាជីពរបស់គាត់ជាមួយនឹង Bayern Munich ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនបានតាមទាន់គាត់ហើយ គឺមានន័យថា Messi រកបានតែមួយគ្រាប់ទៀត នឹងលើសកំណត់ត្រារបស់ Gerd Muller ហើយ។
🔝 Leo #Messi equals Gerd Muller with 525 goals for one club in the top European leagues
Celebrate with a ❤️! pic.twitter.com/7HIG4LrS7o— FC Barcelona (@FCBarcelona) December 10, 2017