កីឡាករ Paolo Guerrero ប្រធានក្រុមជម្រើសជាតិប៉េរូ ត្រូវពិន័យមិនឲ្យលេងក្នុងពានរង្វាន់ World Cup 2018 នៅឆ្នាំក្រោយបន្ទាប់ពី ធ្វើតេស្តឈាមរកសារធាតុកូកាអ៊ីនទទួលបានលទ្ធផលវិជ្ជមាន។
កីឡាករវ័យ៣៣ឆ្នាំ នឹងផ្អាកមិនឲ្យលេងបាល់១២ខែ បន្ទាប់ពីបរាជ័យក្នុងការធ្វើតេស្តឈាមរកសារធាតុញៀន ក្នុងការប្រកួត World Cup កាលពីខែតុលា ជាមួយជម្រើសជាតិអាហ្សង់ទីន។ សេចក្តីថ្លែងការណ៍របស់ FIFA បាននិយាយថា “គណៈកម្មការវិន័យរបស់ FIFA បានសម្រេចចិត្តបន្ទាប់ពីរកឃើញភស្តុតាងជាក់លាក់នៃករណីនេះ គឺយើងនឹងពិន័យកីឡាករជម្រើសជាតិប៉េរូរយៈពេលមួយឆ្នាំ”។
Huge blow for Peru. Striker Paulo Guerrero will miss the World Cup after failing a drugs test. FIFA have given him a one-year ban for testing positive for a stimulant following qualifying game v Argentina
— tariq panja (@tariqpanja) December 8, 2017
រយៈពេលមួយឆ្នាំគឺកីឡាំករវ័យ៣៣ឆ្នាំនឹងមិនបានលេងក្នុងព្រឹត្តិការណ៍ World Cup នោះទេព្រោះ ការប្រកួតនៅសល់ត្រឹម៧ខែទៀតប៉ុណ្ណោះ។
ក្រុមជម្រើសជាតិប៉េរូបានយកឈ្នះនូវែលសេឡង់ទាំងពីរជើងក្នុងវគ្គជម្រុះPaly-off ពានWorld Cup កក់កៅអីបានមួយទៅប្រទេសរុស្សី។នេះគឺជាលើកដំបូងហើយសម្រាប់ជម្រើសជាតិមកពីអាមេរិកខាងត្បូងចាប់តាំងពីឆ្នាំ១៩៨២មក។
អតីតខ្សែប្រយុទ្ធរបស់ក្លឹបយក្សអាល្លឺម៉ង់ Guerrero ពេលនេះកំពុងលេងនៅក្លឹប Flamengo របស់ប្រេស៊ីល គឺជាកីឡាករសំខាន់ម្នាក់របស់ជម្រើសជាតិដោយរូបគេលេងបាន៨៤ប្រកួតរកគ្រាប់បាល់បាន៣៣គ្រាប់៕