គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បាននិយាយបែបលេងថា លោកបានដឹងហើយថាក្រុម Livepool នឹងត្រូវជួបក្រុមណានៅវគ្គ១៦ក្រុមចុងក្រោយពាន Champions League។
ក្រុមហង្សក្រហមបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលយ៉ាងត្រចះត្រចង់ដោយឈរលេខ១ក្នុងពូលដែលនេះគេអាចសន្និដ្ឋានបានថា Liverpool នឹងអាចជួបក្រុមជើងឯកមកពីអ៊ីតាលី អាល្លឺម៉ង់ និងអេស្ប៉ាញ។
និយាយក្នុងកាសែត BT Sport អំពីកាតប្រកួតវគ្គក្រោយគាត់បានសើចហើយនិយាយ៖” ខ្ញុំមិនបារម្ភអីច្រើនទេ ជាទូទៅខ្ញុំតែងតែជួប Real Madrid ។ ប្រសិនបើអាចទៅរួច ខ្ញុំនឹងលេងជាមួយពួកគេ ដូច្នេះហើយយើងនឹងដឹងថា មានអ្វីកើតឡើងនៅថ្ងៃនោះ”។
“យើងមិនដែលខ្វល់ពីគូរប្រកួតរបស់យើងនោះទេ យើងគ្រាន់តែសប្បាយដែលយើងបានឡើងទៅវគ្គបន្ត ហើយយើងនៅតែប្រកួតប្រជែង ហើយពេលដល់ឆ្នាំក្រោយ វាពិតជាល្អ។ បន្ទាប់ពីខកខានជាយូរ Liverpool មកដល់ចំណុចនេះម្ដងទៀត”។
និយាយពីប្រវត្តិជួបគ្នា នៅឆ្នាំ ចុងក្រោយដែលលោកដឹកនាំ Dortmund, Klopp ត្រូវបានទម្លាក់ដោយ Juventusដែលឆ្នាំនេះអាចជួបគ្នាដែរនោះ។ កាលពី២ឆ្នាំមុនគាត់ជួប Real Madrid ។ កាលពីឆ្នាំ២០១៣ ពួកគេជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលកាលនោះលោក ដឹកនាំ Dortmund ឈ្នះ Real ទាំងពីរជើង៣-៤ ប៉ុន្តែចូលឆ្នាំក្រោយមកទៀតលោកត្រូវ Real Madrid សងសឹកវិញនៅវគ្គ៨ក្រុមចុងក្រោយ៕