បន្ទាប់​ពី​ចំណាយ​ពេល​២​ឆ្នាំ​​ចុង​ក្រោយ ​ដោយ​គ្មាន​ក្លឹប​មួយ​ណា​ទាក់​ទង​ទៅ​លេង​​ម្ចាស់​ពាន ​World Cup 2002 កីឡាករ​ Ronaldinho សម្រេច​ចិត្ត​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ​ហើយ។

ភ្នាក់​ងារ​របស់​អតីត​វីរបុរស ​Barcelona និង​ជម្រើស​ជាតិ​ប្រេស៊ីលរូប​នេះ​បានប្រកាស​ថា​ កីឡាករ​ត្រៀម​ខ្លួន​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​ថ្មី​មួយ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្លឹប​ Fluminese ក្នុង​កុង​ត្រា​ផុត​កំណត់​កាល​ពី​ឆ្នាំ​២០១៥។ប៉ុន្តែចាប់​តាំង​ពី​ពេល​នោះ​មក អតីត​​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ ​PSG, និង​ AC Milan ​រូប​នេះ​គ្មាន​ក្លឹប​ណា​ទាក់ទង​នោះ​ទេ តែ​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​មិត្តភាព​ជា​ច្រើន​ផងដែរ។

ទោះ​បី​ជា​ពេល​នេះ ​រូប​គេ​ជា​សុច្ឆន្ទៈ​របស់ ​Barcelona ​គាត់​បាន​បញ្ជាក់​ថា​មាន​គម្រោង​ដើរ​ចេញ​ពី​បាល់​ទាត់​អាជីព​នៅ​ឆ្នាំ​ក្រោយ​​ ដោយ​សារ​លោក​ពេញ​ចិត្ត​នឹង​ការងារ​ថ្មី​ក្រៅ​វិស័យ​បាល់​ទាត់។ កីឡាករ​វ័យ​៣៧​ឆ្នាំ​ បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​៖” វា​គឺ​ជា​ឱកាស​ ខ្ញុំ​គិត​ថា​នឹង​និយាយ​លា​ពី​ពិភព​បាល់​ទាត់​នៅ​ឆ្នាំ​ក្រោយ​។​ ខ្ញុំ​នៅ​តែ​អាច​លេង​បាល់​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​​។ ប៉ុន្តែ​ពេល​នេះ​ដល់​ពេល​ដែល​ត្រូវ​គិត​ពី​រឿង​ផ្សេង​វិញ​ហើយ”។

“ ពេល​ដែល​ខ្ញុំ​ចូល​និវត្តន៍​ពី​បាល់​ទាត់​ ខ្ញុំ​ឆ្ពោះ​ទៅ​រក​គម្រោង​បង្កើត​ក្រុម​ដន្ត្រី​របស់​ខ្ញុំ​ ក្នុង​សាលា​បាល់​ទាត់​របស់​ខ្ញុំ​ហើយ​វា​គឺ​ជា​ការងារ​ថ្មី​របស់​ខ្ញុំ​​។ ខ្ញុំ​នឹង​សម្រប​ខ្លួន​ទៅ​តាម​ការងារ​នេះ”

 

Ronaldinho ធ្លាប់​ឈ្នះ​ពាន​ FIFA World Player of The year ២​ដង​នៅ​ឆ្នាំ​២០០៤និង​២០០៥​ខណៈ​គាត់​ក៏​ធ្លាប់​ឈ្នះ​ពាន​Champions Leagueជាមួយ ​Barcelona និង​ពាន Copa Libertadore នៅ​ក្លឹប​ Atletico Mineiro៕