Lionel Messi បានបដិសេធគំនិតដែលថាគាត់នឹងក្លាយជាមិត្តនឹងគ្នាជាមួយតារាបាល់ទាត់របស់ Real Madrid កីឡាករ Cristiano Ronaldo ខណៈកីឡាករវ័យ៣០ឆ្នាំក៏បានបកស្រាយពីភាពមិនអាចទៅរួចនេះ តាមបណ្ដាញសារព័ត៌មានផងដែរ។
តារាបាល់ទាត់របស់ Barcelona បានលើកឡើងថាគាត់នឹង Ronaldo ហាក់មិនអាចក្លាយជាមិត្តជិតស្និតនឹងគ្នាបានទេ ពីព្រោះពួកគេ មិនដែលបានចំណាយពេលគ្រប់គ្រាន់នៅជាមួយគ្នា ដើម្បីរក្សាចំណងមិត្តភាព។ គូរប្រជែងដណ្ដើមពានបុគ្គល និងក្លឹបក្នុងពិភពបាល់ទាត់ទាំងពីរ ត្រូវបានគេលើកយកមកនិយាយក្នុងបណ្ដាញផ្សព្វផ្សាយជាច្រើនមកហើយ ពិសេសការឈ្នះពាន Ballon d’Or(Messi ៥ដង និង Ronaldo ៤ដង)ឆ្នាំនេះ CR7មានភាគរយខ្ពស់អាចទទួលបានពានទី៥របស់ខ្លួន។
ពេលអ្នកកាសែតសួរប្រសិនបើអ្នកទាំងពីរអាចក្លាយជាមិត្តជិតស្និទនឹងនៅពេលណា ? Messi បាននិយាយក្នុងកាសែត Marca ថា៖” ខ្ញុំមិនដឹងថាពួកយើងអាចទៅរួចឬក៏អត់? មិត្តភាពគឺសាងឡើងដោយការចំណាយពេលជាមួយគ្នា និងយល់ពីគ្នាទៅវិញទៅមក”។
“ យើងគ្មានទំនាក់ទំនងគ្នានោះទេ ពិសេសដោយសារតែយើងបានឃើញគ្នា តែក្នុងកម្មវិធីទទួលពានរង្វាន់ណាមួយ ហើយមានតែពេលនោះទេ ដែលយើងបាននិយាយគ្នា។ គ្រាប់យ៉ាងគឺល្អ ប៉ុន្តែការរស់នៅរបស់ពួកយើង មិនបានជិតស្និតនោះទេ”។
Messi និង Ronaldo បានប្រមូលពានឯកជនជាច្រើនក្នុងពិភពបាល់ទាត់ ប៉ុន្តែកីឡាករអាហ្សង់ទីនជឿថានឹងមានកីឡាករជំនាន់ថ្មីស្នងដំណែងពួកគេនៅពេលអនាគត។
“ មានកីឡាករអស្ចារ្យជាច្រើនសព្វថ្ងៃនេះដែលអាចឈ្នះB allon d’Or។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានតែ២នាក់ប៉ុន្តែឥឡូវកីឡាករដូចជា Neymar, Kylian Mbappeនិង Luiz Suarez អាចប្រជែងពាននេះបាន”៕