ការប្រកួតក្នុងលីកកំពូលកម្ពុជា ដែលទើបចប់នៅមុននេះបន្តិច គឺព្រះខ័នរាជស្វាយរៀងបានយកឈ្នះវេស្ទើនភ្នំពេញ៤ទល់២ ខណៈការពារជាតិឈ្នះអាស៊ីអឺរ៉ុប យូណាយធីត២ទល់១។
៤គ្រាប់របស់ក្រុមលោក សំ វណ្ណដេត រកបានដោយខ្សែការពារប្រយុទ្ធ ណុប តុលា នាទី១៧ ខ្សែការពារ សារ៉េត គ្រីយ៉ា នាទី៤៨ កីឡាករ Chigozie នាទី៧២និង កីឡាករកូរ៉េខាងត្បូង Kim Namkun រកបានគ្រាប់ទី៤នៅនាទី៧៨។ ចំណែកពីរគ្រាប់របស់វេស្ទើនរកបានដោយ Matthew Osa ដោយបាល់ពិន័យ១១ម៉ែត្រនាទី២៧និង Sampei Wada នាទី៦១។
ចំណែកក្រុមទ័ពបានឈ្នះអាស៊ីអឺរ៉ុប២ទល់១នោះ រកបានដោយកីឡាករ អ៊ុព កាម៊ុលនាទី២៥ និងChoe Myong ho នាទី៤០។ មួយគ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ Bata នាទី៣៦។
លទ្ធផលនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងរក្សាកំណែងកំពូលតារាងបានដោយជោគជ័យ ស្របពេលក្រុមទ័ពរក្សាដំណែង Top 4 បានសម្រេចលើស៣ពិន្ទុពីក្លឹបភ្នំពេញក្រោនដែលឈរលេខ៥៕
តារាងលទ្ធផលប្រចាំថ្ងៃនេះ៖
រូបភាព៖ Metfone Cambodian League