ក្រុម Khmer United FC និងក្រុម Blue Dragon រកបានម្មាក់ ៣ពិន្ទុ បន្ថែមទៀតពីគូប្រកួតរបស់ខ្លួន ក្នុងជំនួបសប្តាហ៍ទី១៣ ពានរង្វាន់ Khmer Real Estate ប្រចាំឆ្នាំ ២០១៧ ដោយក្រុម Khmer United FC យកឈ្នះក្រុម Avatar ដោយលទ្ធផល ៤ ទល់នឹង ២ ចំណែកឯក្រុម Blue Dragon យកក្រុម Bassac  ដោយលទ្ធផល ៣ ទល់នឹង ២ កាលពីម្សិលមិញ ទៅលានបាល់ទាត់ គរុកោសល្យភូមិភាគដំរីស។

ការប្រកួតចាំផ្តើមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រុមចំណាត់ថ្នាក់លេខ៦ Avatar រកគ្រាប់បាល់នាំមុខក្រុមលេខ១ Khmer United FC ១ទល់នឹង ០ ប៉ុន្តែក្រុម Khmer United FC ក៏បានរកគ្រាប់បាល់តាមស្មើ ១ទល់នឹង១ វិញភ្លាមៗ នៅមុនបញ្ជប់ម៉ោង ៤៥នាទីក្នុងតង់ទី១ ក្រុម Avatar បានបើកនាំមុខម្តងទៀត ២ ទល់នឹង ១។ ចូលដល់តង់ទី២ ក្រុម Avatar ប្រឹងប្រែងរកគ្រាបបាល់បន្ថែមលើក្រុម​ Khmer United FC បន្ថែមទៀតតែមិនសម្រេច ខណៈដែលក្រុម Khmer United FC ធ្វើការវាយវិញបករកបាន ៣គ្រាប់ផ្ទួនៗ វិញ បញ្ចប់ការប្រកួត ៩០នាទីក្រុម Khmer United FC ឈ្នះក្រុម Avatar ដោយលទ្ធផល ៤ទល់នឹង ២ រក្សាចំណាត់ថ្នាក់លេខ១ របស់នៅក្នុងសប្តាហ៍ទី១៣។

ចំណែកឯក្រុមចំណាត់ថ្នាក់លេខ២ ក្នុងតារាង Blue Dragon និងក្រុមចំណាត់ថ្នាក់លេខ១១ Bassac  ក្នុងតង់ទី១ ស៊ុតបញ្ជូលទីគ្នារហូតដល់ ៥គ្រាប់ ពោលក្រុម Blue Dragon នាំមុខ Bassac  ដោយលទ្ធផល ៣ ទល់នឹង ២។ ៤៥នាទីចុងក្រោយក្នុងតង់ទី២ រវាងក្រុមទាំងពីរនេះ មិនមានក្រុមណាអាចចរកគ្រាប់បាល់បន្ថែមឲ្យក្រុមរ​បស់ខ្លួនបន្ថែមទៀតឡើយ បញ្ចប់ការប្រកួតក្រុម Blue Dragon ឈ្នះក្រុម Bassac  ដោយលទ្ធផល ៣ ទល់នឹង ២​ រក្សាចំណាត់ថ្នាក់លេខរបស់ខ្លួននៅពានរង្វាន់ Khmer Real Estate ប្រចាំឆ្នាំ ២០១៧។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ Khmer Real Estate នេះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់វគ្គប្រកួតសន្សំពិន្ទុហើយ នឹងត្រូវយកក្រុមដែលមានពិន្ទុល្អ ៤ក្រុមទៅប្រកួតខ្វែង ដើម្បីស្វែងរកក្រុមខ្លាំងក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ Khmer Real Estate ប្រចាំឆ្នាំ ២០១៧៕