កីឡាករ​១១​នាក់​ខាង​ក្រោម​នឹង​ផុត​កុង​ត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​នៅ​ថ្ងៃ​ទី​៣០​មិថុនា ហើយ​ពួក​គេ​មាន​សិទ្ធ​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ហើយ​ក្លឹប​ដែល​ចង់​បាន​ពួក​គេ​ក៏​មិន​អស់​លុយ​សូម្បី​មួយ​កាក់​ផង​ដែរ។

ស្រប​ពេល​កីឡាករ​ខ្លះ​ ​មាន​វ័យ​ក្មេង​​សមត្ថភាព​នៅ​ល្អ ​ប៉ុន្តែ​មិន​ត្រូវ​តាម​យុទ្ធសាស្រ្ត​របស់​គ្រូ​បង្វឹក​ ពួក​គេ​អាច​នឹង​ចេញ​ខណៈ​កីឡាករ​ខ្លះ​ទៀត​ ចង់​លេង​នៅ​ក្លឹប​ណា​មួយ​ ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ពិសេស​ពាន ​Champions League ជា​ដើម។​ ដោយ​ឡែក​កីឡាករ​មួយ​ចំនួន​មាន​វ័យ​ចំណាស់​បបន្តិច ប៉ុន្តែ​សមត្ថភាព​នៅ​ល្អ។

អាណាចក្រកីឡា នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​កីឡាករ​១១​នាក់​នេះ​ដែលនឹង​ផុត​កុង​ត្រា​ជាមួយ​ក្លឹប​នៅ​ឆ្នាំ​ក្រោយ៖

Iker Casillas (Porto)

 

Juanfran Torres (Atlético)

Giorgio Chiellini (Juventus)

 

Joao Miranda (Inter Milan)

Daley Blind (Manchester United)

Leon Goretzka (Schalke 04)

Ander Herrera (Manchester United)

Emre Can (Liverpool)

Mesut Özil (Arsenal)

Alexis Sanchez (Arsenal)

Zlatan Ibrahimovic (Manchester United)